ក្រុមហ៊ុនមីឆែលីន សូមណែនាំនូវសំបកកង់ “MICHELIN agilis 3” ​ថ្មី សម្រាប់ប្រភេទរថយន្តដឹកទំនិញធុនស្រាល

ផ្ដល់នូវដំណោះស្រាយដ៏ល្អបំផុតសម្រាប់លោកអ្នក ជាមួយនឹងពាក្យស្លោក “ផ្ដល់នូវសុវត្ថិភាពយូរអង្វែង”

aw michelin agillis 3 static banner 90x728p cre kh 01

ជាក្រុមហ៊ុនផលិតសំបកកង់រថយន្តឈានមុខគេលំដាប់ពិភពលោក ក្រុមហ៊ុនមីឆែលីន (MICHELIN) បានបញ្ចេញនូវផលិតផលសំបកកង់រថយន្ត MICHELIN Agilis 3 នៅលើទីផ្សារសំបកកង់រថយន្តដឹកទំនិញធុនស្រាល ដែលកំណត់គោលដៅលើអតិថិជនដឹកទំនិញធម្មតា ដែលធ្វើសកម្មភាពដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ សំបកកង់ដែលទើបតែដាក់ចេញឱ្យប្រើប្រាស់ថ្មីនេះ មានគោលបំណងចាប់យកចំណែកទីផ្សារសំបកកង់រថយន្តដឹកទំនិញធុនស្រាល និងមានសក្ដានុពលខ្ពស់ កាន់តែទូលំទូលាយជាងមុន ដោយផ្ដល់ជូន​នូវដំណោះស្រាយដ៏ល្អពិសេសប្រកបទៅដោយសុវត្ថិភាព សមត្ថភាពដំណើរការ និងមិនប៉ះពាល់ដល់បរិស្ថាន។

លោក Shane Chadderton ប្រាធានផ្នែកទីផ្សារ (B2B) – បង្ហើបប្រាប់ឱ្យដឹងថា “ដើម្បីឱ្យស្របជាមួយនឹងការសន្យារបស់ម៉ាកសញ្ញារក្រុមហ៊ុនមីឆែលីន (MICHELIN) “សំបកកង់ MICHELIN ផលិតឡើងសម្រាប់ការប្រើប្រាស់ជាប់ធន់ និងមានសុវត្ថិភាពរហូតដល់ដំណាក់កាលសឹករឹល” សំបកកង់ MICHELIN Agilis 3 ថ្មីនេះ មានបំពាក់ទៅដោយបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ និងលក្ខណៈពិសេសជឿនលឿនទាន់សម័យសម្រាប់ការប្រើប្រាស់ជាប់ធន់បានយូររហូតដល់ដំណាក់កាលសឹករឹល ដែលផ្ដល់នូវសុវត្ថិភាពកម្រិតខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន។ គុណភាព និងសមត្ថភាពទាំងនេះមិនត្រឹមតែផ្ដល់នូវឧត្ថមភាពប្រកួតប្រជែងលើសពីដៃគូប្រកួតប្រជែងបច្ចុប្បន្ននៅក្នុងចំណែកទីផ្សារតែមួយប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានពង្រឹងបន្ថែមនូវការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) ក្នុងការផ្ដល់នូវការធ្វើដំណើរកាន់តែមានចីរភាពទៀតផង។ ចំណុចសំខាន់ងជាងនេះទៅទៀត សំបកកង់នេះត្រូវបានកំណត់ជំហរយ៉ាងល្អប្រសើរសម្រាប់ជាគ្រឿងជំនួយដល់កំណើនទីក្រុងដែលមានចីរភាព។ របកគំហើញថ្មីៗនេះគឺបញ្ជាក់បន្ថែមពីភស្តុតាងនៃយុទ្ធសាស្ត្រសមិទ្ធផលមានចីរភាព ដែលផ្ដល់នូវការធ្វើដំណើរកាន់តែមានសុវត្ថិភាព មិនប៉ះពាល់ដល់បរិស្ថាន អាចប្រើប្រាស់បានកាន់តែយូរជាមុន និងកាន់តែមានប្រសិទ្ធភាព”។

បច្ចេកវិទ្យា និងលក្ខណៈពិសេសសំខាន់ដែលបានដាក់បញ្ចូលទៅក្នុងសំបកកង់ MICHELIN Agilis 3 រួមមាន៖ បច្ចេកវិទ្យារុញថ្មចេញពីក្រឡាកង់ របារផ្ដេកនៅក្នុងចង្អូរក្រឡាត្រូវបានរចនាឡើងដើម្បីកាត់បន្ថយកុំឱ្យដុំថ្មជាប់ ដែលជួយឱ្យសំបកកង់អាចបញ្ជៀសបញ្ហាដែលនឹងកើតមានតាមដងផ្លូវរបស់អតិថិជន និងជួយកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការបានយ៉ាងច្រើនផងដែរ។ បច្ចេកវិទ្យាការពារជញ្ជាំងសំបកកង់ ដែលធ្វើឡើងពីសមាសធាតុផ្សំនៃជ័រការពារការដាច់រហែក ផ្ដល់នូវការការពារបន្ថែមដល់ស្មាជញ្ជាំងសំបកកង់ដែលមានកម្រាស់រហូតទៅដល់ 1.5មម ធៀបនឹងសំបកកង់ជំនាន់មុនៗ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ភាពបត់បែនរបស់សំបកកង់ឡើយ។ សមាសធាតុផ្សំមានភាពច្នៃប្រឌិតខ្ពស់ ជាមួយដង់ស៊ីតេខ្ពស់នៃសារធាតុស៊ីលីកា និងកាបូនខ្មៅ ជួយបង្កើនសមត្ថភាពខាំជាប់នឹងផ្លូវសើមបានល្អ សន្សំសំចៃប្រេង និងអាយុកាលប្រើប្រាស់ស្វិតជាប់ធន់បានយូរអង្វែង។ ចង្អូរក្រឡារាងអក្សរU ជួយជម្លៀសទឹកចេញបានកាន់តែច្រើនផ្ដល់នូវសមត្ថភាពខាំជាប់នឹងផ្លូវសើមបានយ៉ាងល្អរហូតដល់ពេលសឹករឹល។ ក្រឡាទទឹងតូចៗនៅលើសំបកកង់មានជម្រៅជ្រៅ ធានានូវភាពបត់បែនបានយ៉ាងល្អរបស់ចន្លោះក្រឡាកង់ដើម្បីបង្កើនសមត្ថភាពខាំជាប់នឹងផ្លូវសើមបានយ៉ាងល្អឈានមុខគេលើទីផ្សារ ទាំងនៅពេលសំបកកង់ថ្មី និងសឹករិល ហើយក្រឡាខាងក្រោម ជួយរក្សាសីតុណ្ហភាពពេលធ្វើដំណើរឱ្យនៅត្រជាក់ ធ្វើដូចនេះជួយកាត់បន្ថយថ្លៃចំណាយលើប្រេងឥន្ធនៈ។

ជាមួយនឹងបច្ចេកវិទ្យា និងលក្ខណៈពិសេសដែលបានលើកឡើងខាងលើ សំបកកង់ MICHELIN Agilis 3 ផ្ដល់នូវអត្ថប្រយោជន៍លេចធ្លោរចំនួន 3 ៖ ចម្ងាយចាប់ហ្រ្វាំងលើផ្លូវសើមខ្លីជាងមុន 5% ឬខ្លីជាងមុនរហូតដល់ទៅ 1.9 ម៉ែត្រនៅពេលសំបកកង់ថ្មី និង 11% ឬខ្លីជាងមុនរហូតដល់ 3.8 ម៉ែត្រនៅពេលសឹករឹល បើធៀបជាមួយនឹងសំបកកង់របស់គូប្រកួតប្រជែងធំៗ1។ អាយុកាលប្រើប្រាស់ស្វិតជាប់ធន់បានយូរអង្វែង ជាងមុន 25% បើធៀបជាមួយនឹងសំបកកង់ជំនាន់មុនរបស់វា ដោយកាត់បន្ថយបញ្ហាដែលកើតមានតាមដងផ្លូវបណ្ដាលមកពីការខូចសំបកកង់2។ សមត្ថភាពកាត់បន្ថយកំលាំងកកិតបានយ៉ាងល្អ 12% បូកជាមួយនឹងការស៊ីប្រេងតិចជាងមុន 90ml/100km និងបញ្ចេញឧស្ម័ន កាបូនឌីអុកស៊ីតតិចជាងមុន 228g/100km តិចជាងគូប្រជែងកម្រិតមធ្យម 3។

ag3
ag

លោកTim Mitchell ប្រធានតំណាងការិយាល័យមីឆែលីននៅកម្ពុជា បានមានប្រសាសន៍បន្ថែមថា៖ “ដោយសារតែ 97% នៃសំបកកង់ MICHELIN Agilis 3 គឺត្រូវបានផ្គត់ផ្គង់នៅក្នុងតំបន់ នោះយើងអាចធានាបាននូវការដឹកជញ្ជូនតាមតម្រូវការនៅតាមប្រទេសទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងថ្លៃចំណាយលើការដឹកជញ្ជូនផងដែរ។ លើសពីនេះទៅទៀត សំបកកង់ដែលទើបតែដាក់ចេញឱ្យប្រើប្រាស់ថ្មីនេះ គឺត្រូវបានរចនាឡើងជាពិសេសដោយមាននូវបន្ថែមគុណភាពក្នុងការធ្វើអោយផ្ទៃជញ្ជាំងស្វិតធន់ រឹងមាំជាងមុន ដើម្បីបំពេញតាមបញ្ហាប្រឈមនៃការប្រើប្រាស់ និងស្ថានភាពផ្លូវនៅក្នុងតំបន់។ ជាមួយនឹងសមត្ថភាព ដ៏ល្អឥតខ្ចោះ បូករួមជាមួយនឹងអត្ថប្រយោជន៍ និងគុណសម្បត្តិទាំងអស់ដែលភ្ជាប់មកជាមួយសំបកកង់នេះ នៅក្រោមពាក្យស្លោកថា “ផ្ដល់នូវសុវត្ថិភាពយូរអង្វែង” យើងជឿជាក់ថា សំបកកង់ MICHELIN Agilis 3 នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងការកោតសរសើរយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។”

ហើយអ្វីដែលកាន់តែពិសេសទៀតនោះក៏មានការផ្តល់ជូនយ៉ាងពិសេសេផងដែរ  គឺរាល់ការជាវសំបកកង់ MICHELIN Agilis 3 ចំនួន៤គ្រាប់ នឹងទទួលបានការធានាលើសំបកកង់ចំពោះបញ្ហាផ្សេងៗតាមដងផ្លូវភ្លាមៗ ហើយក៏នឹងមានឱកាសឈ្នះរង្វាន់សំបកកង់ MICHELIN Agilis 3 ចំនួន៤គ្រាប់ ដែលអាចប្តូរជាសាច់ប្រាក់វិញបាន  សូមរួសរាន់ឡើងការផ្តល់ជូននេះមានកំណត់ (លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត) ។ 

agg

សំបកកង់ MICHELIN Agilis 3 ថ្មីនេះ បច្ចុប្បន្នមានលក់នៅតាមដេប៉ូលក់សំបកកង់ធុនស្រាល នៅទូទាំងប្រទេសកម្ពុជា។ សំបកកង់មានគ្រប់ទំហំទាំងអស់ (ដោយបន្ថែម 4 ទំហំថ្មី) ចាប់ពីរង្វង់លេខ 13- ទៅ 17 អ៊ីញ ដែលគ្របដណ្ដប់ចំណែកទីផ្សាររថយន្តដឹកទំនិញធុនស្រាលទាំងអស់ដែលធ្វើការផ្ទុកទំនិញចាប់ 1 ដល់ 3 តោននៅក្នុងប្រទេសកម្ពុជា។

1 ការធ្វើតេស្តចាប់ហ្វ្រាំងលើផ្លូវសើម ដែលធ្វើឡើងដោយក្រុមហ៊ុន TUV Rheinland Thailand Ltd,
តាមសំណើរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) នៅក្នុងខែមិថុនា ឆ្នាំ2020 ចំពោះសំបកកង់ទំហំ 215/70R15C បំពាក់នៅលើរថយន្ត Toyota Hiace Commuter ដែលមានសមត្ថភាពផ្ទុកទំនិញទម្ងន់ 2,950 kg GVW ដោយប្រៀបធៀបសំបកកង់ MICHELIN Agilis 3 ថ្មី និងសឹករឹល ជាមួយនឹងសំបកកង់ម៉ាកផ្សេងរបស់ក្រុមហ៊ុនប្រជែងចំនួនបី។ ស្ថានភាពសឹករឹល៖ សំបកកង់ដែលធ្វើតេស្តនៅជម្រៅក្រឡាដែលសល់ប្រវែង 2mm

2  លទ្ធផលតេស្តពីការធ្វើតេស្តផ្ទៃក្នុងរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) ដែលបានធ្វើឡើងនៅលើផ្លូវជាក់ស្ដែងនៅក្នុងប្រទេសថៃ ដោយប្រើសំបកកង់ទំហំ 215/70R15C បំពាក់លើរថយន្ត Ford Ranger (រថយន្តប្រភេទភីកអាប់)។ បន្ទុក៖ ភ្លៅខាងមុខ៖ 1446kg/ភ្លៅខាងក្រោយ៖ 1443kg។ សន្ទស្សន៍សឹករេចរឹលនៃអាយុកាលប្រើប្រាស់ត្រូវបានគណនាដោយប្រើ “មធ្យម Harmonic” នៃកង់ទាំង 4 ដោយសន្មត់លើការចលនាវិលនៃសំបកកង់តាមការប្រើប្រាស់ប្រចាំរបស់អតិថិជន។

3 ការធ្វើតេស្តលើការកាត់បន្ថយកម្លាំងកកិត ដែលបានធ្វើឡើងនៅវិទ្យាស្ថាន Thailand Automotive Institute និងបញ្ជាក់ទទួលស្គាល់ដោយក្រុមហ៊ុន TUV Rheinland Thailand Ltd តាមសំណើរបស់ក្រុមហ៊ុនមីឆែលីន (MICHELIN) នៅខែធ្នូ ឆ្នាំ2019 ចំពោះសំបកកង់ទំហំ 215/70R15C ដោយប្រៀបធៀបសំបកកង់ MICHELIN Agilis 3 RC ជាមួយនឹងសំបកកង់ម៉ាកផ្សេងរបស់ក្រុមហ៊ុនប្រជែងផ្សេងទៀត។

អំពីក្រុមហ៊ុន MICHELIN

ជាក្រុមហ៊ុនផលិតសំបកកង់ដែលឈានមុខគេនៅលើពីភពលោក ក្រុមហ៊ុនមីឆែលីន (MICHELIN)  បានប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន​ រក្សានិរន្តរភាព ការរចនា និងការចែកចាយនូវសំបកកង់រថយន្តដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយអាជីវកម្ម តាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌីជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅរកការបង្កើនផាសុកភាពនៅពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវបទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារៈប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យជាច្រើនទៀតផងដែរ។ ក្រុមហ៊ុនមីឆែលីន (MICHELIN) មានទីសា្នក់ ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុមហ៊ុនមានប្រតិបត្តិការចែកចាយសំបកកង់នៅក្នុង 170 ប្រទេស មានបុគ្គលិកបម្រើការជាង 127,000​ នាក់ និងមានរោងចក្រផលិតសំបកកង់ចំនួន 69 រោងចក្រ ដែលរោងចក្រទាំងអស់នេះបានផលិតសំបកកង់រថយន្តសរុបប្រមាណជា 200 លានសំបកកង់នៅក្នុងឆ្នាំ2019 ហើយសម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.michelin.com.kh ឬទំនាក់ទំនងក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរបស់មីឆែលីន គឺ ក្រុមហ៊ុន វើលដ៏ប្រីដត្រេឌីង តាមរយៈទូរស័ព្ទលេខ ០៧០ ៣៣១ ១៣១ ឬ ០១៥ ២២២ ៨៨៦។

****************************

You are using an unsupported web browser
You are using a website browser that is not supported by this website. This means that some functionnality may not work as intented. This may result in strange behaviors when browsing round. Use or updgrade/install one of the following browsers to take full advantage of this website