About Michelin Cambodia

អំពីការិយាល័យតំណាងក្រុមហ៊ុន  Michelin នៅប្រទេសកម្ពុជា

 

អំពីការិយាល័យតំណាងក្រុមហ៊ុន Michelin នៅប្រទេសកម្ពុជា

ការិយាល័យតំណាងក្រុមហ៊ុន Michelin បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៧ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់កង់រថយន្តដែលមានគុណភាពនិងសុវត្ថិភាពខ្ពស់។ទីផ្សារសម្បកកង់រថយន្តរបស់ក្រុមហ៊ុន Michelin ដែលកំពុងមានវត្តមាននៅកម្ពុជានាពេលបច្ចុប្បន្ននេះរួមមានសំបកកង់សម្រាប់ រថយន្តដឹកអ្នកដំណើរ រថយន្តធុនស្រាល រថយន្តធុនធ្ងន់ និង រថយន្តក្រុង។

ដើម្បីផ្គត់ផ្គង់ឲ្យបាននូវតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសសម្បកកង់ Michelin បានទទួលការគាំទ្រនិងយកទៅចែកចាយបន្តដោយដៃគូចែកចាយសម្បកកង់នៅទូទាំងខេត្តក្រុងនានានៅក្នុងប្រទេសកម្ពុជា។

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.michelin.com

អំពីក្រុមហ៊ុន Michelin

ក្រុមហ៊ុន Michelin គឺជាក្រុមហ៊ុនផលិតសម្បកកង់លំដាប់ពិភពលោកដែលមានការិយាល័យកណ្តាលនៅទីក្រុង Clermont-Ferrand ប្រទេសបារំាងបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៨០។ រហូតមកទល់នឹងបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតសម្បកកង់ Michelin បានធ្វើការចែកចាយសម្បកកង់ទៅកាន់ ១៧០ ប្រទេសនៅទូទាំងពិភពលោក។ ក្រុមហ៊ុនផលិតសម្បកកង់ Michelin មានរោងចក្រផលិតនូវសម្បកកង់ ចំនួន ៦៩ រោងចក្រនៅទូទាំងពិភពលោក ដើម្បីបំពេញនូវតម្រូវការក៏ដូចជាស្ថានភាពផ្លូវនៅក្នុងប្រទេសនីមួយៗ។

យើងមានបុគ្គលិកបម្រើការចំនួន ១១៤ ០០០ នាក់ រួមចំណែកក្នុងការបង្កើតឲ្យមាននូវក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់សម្បកកង់ដែលផ្តល់នូវសុវត្ថិភាពខ្ពស់សម្រាប់លោកអ្នក។

Michelin គឺជាក្រុមហ៊ុនដែលនាំមុខគេក្នុងការច្នៃប្រឌិតនិងអភិវឌ្ឍន៍នូវមធ្យោបាយធ្វើដំណើរសម្រាប់អ្នកប្រើប្រាស់។

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.michelin.com

គោលបំណងរបស់យើងក្នុងការជម្រុញមធ្យោបាយធ្វើដំណើររបស់អ្នកឲ្យកាន់តែប្រសើរទៅមុខ

យើងជឿជាក់ថាការធ្វើដំណើរវាពិតជាសំខាន់សម្រាប់វឌ្ឍនភាពរបស់មនុស្ស ហេតុនេះហើយយើងតែងតែបង្កើតនូវសម្បកកង់ដែលផ្តល់នូវសុវត្ថិភាពខ្ពស់និងមិនបង្ករការប៉ះពាល់ដល់បរិស្ថានសម្រាប់អ្នកប្រើប្រាស់នៅលើពិភពលោក។ យើងប្តេជ្ញាជាអទិភាពក្នុងការផ្តល់ជូនអតិថិជននូវសម្បកកង់ដែលមានគុណភាពខ្ពស់។

ប្រវត្តិរបស់ក្រុមហ៊ុន Michelin

បងប្អូនប្រុស Michelin លោក André និង Édouard បានចាប់ផ្តើមធ្វើដំណើរការឧស្សាហកម្មនៅក្នុងប្រទេសបារាំងក្នុងឆ្នាំ ១៨៨៩ ដើម្បីអភិវឌ្ឍន៍និងផ្តល់ជូននូវដំណោះស្រាយក្នុងការដឹកជញ្ជូនទំនើបក្នុងគោលបំណងផ្ដល់សេរីភាពនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការច្នៃប្រឌិតឥតឈប់ឈរ។

ចាប់តាំងពីពេលនោះមកម៉ាក Michelin ជាម៉ាកដំបូងគេបង្អស់ដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងឧស្សាហកម្មជាច្រើននិងពិភពលោកដូចជា: សំបកកង់សម្រាប់បំពាក់នៅលើកង់ដំបូងគេបង្អស់ (ឆ្នាំ១៨៩១)  សម្បកកង់សម្រាប់បំពាក់នៅលើរថយន្តដែលបើកនៅលើផ្លូវជាលើកដំបូងនៅលើពិភពលោក (១៩១៦) ជារោងចក្រផលិតនូវសម្បកកង់ Radial ដំបូងគេ (ឆ្នាំ ១៩៤៦) ។ល។

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.michelin.com

You are using an unsupported web browser
You are using a website browser that is not supported by this website. This means that some functionnality may not work as intented. This may result in strange behaviors when browsing round. Use or updgrade/install one of the following browsers to take full advantage of this website