សំបកកង់ទទួលពានរង្វាន់ ដែលអ្នកអាចជឿទុកចិត្តបាន

យើងគឺជាម៉ាកយីហោសំបកកង់ដែលទទួលបានពានរង្វាន់ច្រើនបំផុត ពីស្ថាប័នត្រួតពិនិត្យ និងធ្វើតេស្តឯករាជ្យនៅអឺរ៉ុប។(1) Michelin ទទួលបានពានរង្វាន់ពីស្ថាប័នត្រួតពិនិត្យឯករាជ្យនៅអឺរ៉ុបច្រើនជាងម៉ាកយីហោសំបកកង់ផ្សេងៗទៀត។ វាមិនមែនត្រឹមតែជាការទទួលស្គាល់នោះទេ តែវាក៏ជាការផ្ដល់នូវភាពជឿជាក់ផងដែរ។ ហើយការទទួលបានពានរង្វាន់នេះ គឺមិនមែនជារឿងចៃដន្យឡើយ។

ជឿជាក់លើជំនាញរបស់យើង។ ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរជាងមុន។(2) ជ្រើសរើសសំបកកង់ MICHELIN!

ម៉ាកយីហោសំបកកង់ដែលទទួលបានពានរង្វាន់ច្រើនបំផុត

ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរជាងមុន

នៅអឺរ៉ុប សំបកកង់ត្រូវបានវាយតម្លៃដោយស្ថាប័នឯករាជ្យជាច្រើនដូចជា ADAC, Auto Bild និង Tyre Reviews។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ Michelin គឺជាម៉ាកយីហោសំបកកង់ដែលទទួលបានពានរង្វាន់ច្រើនបំផុត(1) ដោយទទួលបានចំណាត់ថ្នាក់កំពូល (Podium finishes) ចំនួន ១៤៨ ដង ក្នុងចំណោមការធ្វើតេស្តចំនួន ២១៥ លើក។ ក្នុងរយៈពេលដូចគ្នានេះដែរ Michelin គឺជាម៉ាកយីហោដែលត្រូវបានធ្វើតេស្តច្រើនបំផុត និងជាគោលដៅប្រៀបធៀបសម្រាប់គូប្រជែងរបស់យើង។ ឧត្តមភាពដែលមិនប្រែប្រួលនេះ ធ្វើឱ្យ Michelin ក្លាយជាជម្រើសដ៏ទុកចិត្តរបស់អ្នកជំនាញ។

MICHELIN Primacy 5, សំបកកង់ប្រចាំឆ្នាំ

នៅក្នុងកម្មវិធីតាំងពិព័រណ៌ Tire Technology Expo ចុងក្រោយបង្អស់ ដែលជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏មានឥទ្ធិពលបំផុតនៅអឺរ៉ុបសម្រាប់បច្ចេកវិទ្យាផលិតសំបកកង់ និងសម្ភារប្រើប្រាស់ សំបកកង់ MICHELIN Primacy 5 ត្រូវបានទទួលស្គាល់ចំពោះតុល្យភាពនៃសមត្ថភាពបើកបរដ៏អស្ចារ្យ ដោយគណៈវិនិច្ឆ័យដែលមានអ្នកជំនាញ លំដាប់កំពូលជាង ២៥ នាក់ នៅក្នុងវិស័យនេះ។ (3)

សមិទ្ធផលសម្រេចបានរបស់ Michelin (4)

សំបកកង់របស់យើង មានការទទួលស្គាល់ពីសំណាក់ស្ថាប័ន និងអ្នកជំនាញដែលគួរឱ្យគោរពបំផុតក្នុងវិស័យនេះ។

  • សំបកកង់ MICHELIN Primacy 5

  • សំបកកង់ MICHELIN CrossClimate 3

  • សំបកកង់ MICHELIN CrossClimate 3 Sport

  • សំបកកង់ MICHELIN Pilot Alpin 5

  • សំបកកង់ MICHELIN Pilot Sport 5

ហេតុផលបន្ថែមដែលត្រូវទុកចិត្តលើសំបកកង់របស់យើង

សំបកកង់ MICHELIN រចនាឡើងដើម្បីផ្ដល់នូវសមត្ថភាពបើកបរដ៏ល្អបំផុត រាប់ចាប់ពីគីឡូម៉ែត្រដំបូងរហូតដល់គីឡូម៉ែត្រចុងក្រោយ។(3)

ហេតុអ្វីបានជាសំបកកង់ MICHELIN ជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក?

នៅ Michelin យើងធ្វើការច្នៃប្រឌិតជារៀងរាល់ថ្ងៃ ដើម្បីរចនាសំបកកង់ដែលផ្ដល់នូវគុណភាពនៃការបើកបរយូរអង្វែង និងសន្តិភាពផ្លូវចិត្ត។ ជាមួយ Michelin ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរជាងមុន។(1)