ម៉ាកយីហោរថយន្តដែលមានលក្ខខណ្ឌតម្រូវការខ្ពស់បំផុត ជឿទុកចិត្តលើសំបកកង់ MICHELIN

រាប់ចាប់ពីទីលានប្រណាំងរហូតដល់ដងផ្លូវ ក្រុមហ៊ុនផលិតរថយន្តដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតលើពិភពលោកបានជ្រើសរើសសំបកកង់ MICHELIN ដើម្បីបញ្ចេញនូវសមត្ថភាពពេញលេញនៃរថយន្តរបស់ខ្លួន។ ទំនុកចិត្តនេះកសាងឡើងលើការច្នៃប្រតិដ្ឋរាប់ទសវត្សរ៍ សមត្ថភាពនៃការបើកបរដែលបានបង្ហាញជាក់ស្តែង និងដំណោះស្រាយដែលបានរចនាឡើងជាពិសេសដើម្បីឆ្លើយតបទៅនឹងស្តង់ដារសុវត្ថិភាពខ្ពស់បំផុត ការគ្រប់គ្រង និងភាពរីករាយក្នុងការបើកបរ។ ជឿជាក់លើជំនាញរបស់យើង។ ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរជាងមុន(1) ជ្រើសរើសសំបកកង់ MICHELIN!

សំបកកង់ដែលមានសញ្ញាសម្គាល់ និងត្រូវបានរចនាឡើងជាពិសេសសម្រាប់រថយន្តលំដាប់ខ្ពស់

សំបកកង់ MICHELIN Original Equipment (សំបកកង់ OE) បានបង្កើតឡើងរួមគ្នាក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនផលិតរថយន្តដ៏ល្អបំផុត។ ដើម្បីជាសក្ខីភាពនៃឧត្តមភាព សំបកកង់ទាំងនេះទទួលបានសញ្ញាសម្គាល់តាមម៉ាករថយន្តនៅលើផ្នែកជញ្ជាំងនៃសំបកកង់។

ស្លាកសញ្ញា M01 នៅលើសំបកកង់នេះបង្ហាញថាវាត្រូវបានរចនាឡើងសម្រាប់ម៉ាក Mercedes-AMG ។

ភាពជាដៃគូផ្នែកយានយន្តប្រកបដោយនវានុវត្តន៍

ស្វែងយល់ពីរបៀបដែល Michelin សហការជាមួយក្រុមហ៊ុនផលិតឈានមុខគេ ដើម្បីជំរុញនវានុវត្តន៍ និងឧត្តមភាពនៃសមត្ថភាពសំបកកង់។ សូមទស្សនារឿងរ៉ាវទាំងនេះ...

  • សំបកកង់ MICHELIN MO សម្រាប់រថយន្ត Mercedes-AMG

  • សំបកកង់ MICHELIN Pilot Sport S5 N0 សម្រាប់រថយន្ត Porsche 911 GT3 RS (992)

  • សំបកកង់ MICHELIN ដែលមានសញ្ញាសម្គាល់ផ្កាយ (*) សម្រាប់រថយន្ត BMW M5

  • សំបកកង់ MICHELIN Pilot Sport Cup 2 R K1 សម្រាប់រថយន្ត Ferrari F80

  • សំបកកង់ MICHELIN សម្រាប់រថយន្ត Abarth 600E

ជឿទុកចិត្តដោយក្រុមហ៊ុនក្នុងវិស័យប្រណាំងរថយន្ត ដែលមានលក្ខខណ្ឌតម្រូវខ្ពស់បំផុត

សំបកកង់របស់យើងត្រូវបានរចនាឡើងដើម្បីឈ្នះ។ រាប់ចាប់ពីការប្រកួតជើងឯកពិភពលោក FIA និង FIM ធំៗ កម្មវិធីប្រណាំងរថយន្ត Endurance Racing រួមទាំងការប្រណាំង 24 Hours of Le Mans ឬសូម្បីតែការប្រកួតជើងឯក MotoGP™ និង MotoE™ យើងទទួលបានការជឿទុកចិត្តពីសំណាក់ក្រុមហ៊ុនក្នុងវិស័យប្រណាំងរថយន្ត ដែលមានលក្ខខណ្ឌតម្រូវខ្ពស់បំផុត។ ក្នុងរយៈពេល 50ឆ្នាំចុងក្រោយនេះ យើងគឺជាក្រុមហ៊ុនផលិតសំបកកង់ដែលមានជ័យជម្នះច្រើនជាងគេបំផុត។(2) រាប់ចាប់ពីទីលានប្រណាំងរហូតដល់ដងផ្លូវ ការប្រណាំងយានយន្តគឺជាកាតាលីករដ៏មានតម្លៃដែលជំរុញដល់ការច្នៃប្រតិដ្ឋបច្ចេកវិទ្យារបស់យើង។

ហេតុផលបន្ថែមដែលត្រូវទុកចិត្តលើសំបកកង់របស់យើង

សំបកកង់ MICHELIN រចនាឡើងដើម្បីផ្ដល់នូវសមត្ថភាពបើកបរដ៏ល្អបំផុត រាប់ចាប់ពីគីឡូម៉ែត្រដំបូងរហូតដល់គីឡូម៉ែត្រចុងក្រោយ។(3)

ហេតុអ្វីបានជ្រើសរើសសំបកកង់ MICHELIN ជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក?

នៅ Michelin យើងធ្វើការច្នៃប្រតិដ្ឋជារៀងរាល់ថ្ងៃ ដើម្បីរចនាសំបកកង់ដែលផ្ដល់នូវគុណភាពនៃការបើកបរយូរអង្វែង និងសន្តិភាពផ្លូវចិត្ត។ ជាមួយ Michelin ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរជាងមុន។(1)