សំបកកង់រថយន្តកែប្រែ​​​ថ្មី​សម្រាប់​រថយន្តអគ្គិសនី

សំបកកង់​រថយន្ត​របស់​យើង​ទាំង​អស់​ ស៊ីគ្នា​នឹង​​​រថ​យន្ត​អគ្គិសនី​រួច​ជា​ស្រេច​ទៅ​ហើយ​

ដោយសារ​​​​រថយន្ត​អគ្គិសនី​ប្រើអាគុយ​​ ហេតុ​ដូច្នេះ​ហើយ​ទើប​វា​មានទម្ងន់ធ្ងន់ជាង​​យានយន្ត​ប្រើប្រេង​ឥន្ទនៈឬម៉ាស៊ីនចំហេះ​ក្នុង​​ ក៏​ប៉ុន្តែ​វា​បង្កើន​ល្បឿន​បាន​លឿន​​ជាង​នៅ​ពេល​ចាប់ផ្ដើម​​បើក​​ដំបូង​។​ លក្ខណៈពិសេស​នេះ​ បូក​ផ្សំ​ជាមួយ​នឹង​កម្លាំង​បង្វិល​ខ្លាំង​ ម៉ាស៊ីន​ស្ងាត់​ល្អ​ និងការ​ស្នើសុំឥត​ឈប់​ចង់​បាន​អាគុយ​ដែល​អាច​ប្រើក្នុង​ពេល​បាន​យូរ​ជាង​មុន​ ចំណុច​ទាំង​អស់​នេះ​ បាន​រួម​ចំណែក​ដល់​ការ​បង្កើត​រថ​យន្ត​អគ្គិសនី​​ ​ដោយ​មាន​តម្រូវ​ការ​ពិសេសចំពោះ​​សំបក​កង់​រថ​យន្ត​។​

michelin

យើង​ផ្គត់ផ្គង់​​​សំបក​កង់​ដល់ក្រុមហ៊ុន​រថ​យន្ត​​ល្បី​ៗ​​ដែល​ផលិត​រថយន្ត​អគ្គិសនី​(1) ហើយ​ចំណុច​នេះ​ មិនមែន​ជា​រឿង​ចៃ​ដន្យ​នោះ​ទេ​

វិស្វកររបស់​យើង​​ធ្វើ​ការយ៉ាង​​ជិត​ស្និទ្ធជាមួយ​ក្រុមហ៊ុន​ផលិត​រថ​យន្ត​អគ្គិសនី​ឈាន​មុខ​គេ​ ដូច​ជា​ ក្រុម Porsche, Mercedes-AMG, BMW, Volkswagen, Ford, Lucid, Hyundai, BYD, XPENG ... ដើម្បី​ធ្វើ​ការ​រចនាសំបកកង់​ដែលមាន​ដំណើរ​ការ​ល្អ​​សម្រាប់​ម្ចាស់​រថយន្តអគ្គិសនី​ និង​ធ្វើឱ្យ​​​ការ​​ធ្វើ​ដំណើរ​តាម​រថយន្តអគ្គិសនី​កាន់​តែ​មានភាព​​រីករាយ​។​

បង្កើនសមត្ថភាព​សំបក​កង់កម្រិត​ខ្ពស់​សម្រាប់រថយន្ត​អគ្គិស​នីរបស់​លោក​អ្នក​

ប្រើប្រាស់​សំបកកង់​ត្រូវ​នឹង​រថយន្ត​អគ្គិសនី​របស់លោក​​អ្នក​ ធានា​ថា​លោក​អ្នក​នឹង​ទទួល​បានដំណើរ​ការ​កម្រិត​ខ្ពស់​ពាក់ព័ន្ធ​នឹង​រយៈពេល​ប្រើប្រាស់​ ចម្ងាយ​ផ្លូវ​ ភាព​ស្ងាត់ល្អ​នៅ​ផ្នែក​កាប៊ីន​​មុខ​(2) ហើយគ្រប់យ៉ាង​នឹង​ធ្វើ​ឱ្យ​ការ​បើកបរ​របស់លោក​​អ្នក​កាន់តែ​អស្ចារ្យ​។

  • អាចបន្តទៅមុខបានភ្លាមៗ បន្ទាប់ពីបញ្ចូលអាគុយរួច

    ដើម្បី​បង្កើន​រយៈពេល​កាន់អាគុយ​​​ជាអតិបរមា រថយន្ត​អគ្គិសនី​ត្រូវ​ការ​បន្ធូរ​​រ៉េស៊ីស្ដង់​រង្វិលកង់។ ចាប់​តាំង​ពី​ឆ្នាំ​1992 មក ​ដោយ​ចាប់​ផ្ដើម​ជា​មួយ​សំបក​កង់​ថាមពល​ម៉ាក MICHELIN យើង​​បាន​ធ្វើ​ការ​បែង​ចែក​រ៉េស៊ីស្ដង់​រង្វិលនៃ​សំបក​កង់របស់​យើងលើសពី​​ 2 ទៅ​ទៀត​។(3) សព្វ​ថ្ងៃ​នេះ​ យើង​​ផ្ដល់ជូន​សំបក​កង់ផ្សេង​ៗ​ដូច​ជា​ សំបកកង់ MICHELIN ប្រភេទកង់ស្ព័រ​សម្រាប់​រថយន្ត​អគ្គិស​នី​ ​ដែល​បង្កើន​ចម្ងាយ​ផ្លូវ​​បន្ថែម​ដល់ទៅ​ 60km ដោយសារ​ការបន្ធូរ​​រ៉េស៊ីស្ដង់​រង្វិលកង់។​

  • បន្ត​ការ​ធ្វើ​ដំណើរ​​​បានកាន់តែយូរ​ដោយ​ពឹង​លើ​​ឈុត​សំបក​កង់​របស់លោក​អ្នក​

    រថយន្ត​អគ្គិស​នី​​ត្រូវ​ការ​សំបក​កង់​ដែល​មាន​ភាពធន់​ប្រើប្រាស់​បាន​យូរ​ កម្លាំង​បង្វិលខ្លាំង​ និង​​ទម្ងន់អាគុយ​ នឹងធ្វើ​ឱ្យ​ប៉ះពាល់​ដល់សំណឹក​សំបក​កង់​។​ ក្នុង​ឆ្នាំ​1946 យើង​បាន​បង្កើត​សំបកកង់ម៉ាក MICHELIN X ដែល​ជា​សំបកកង់រាងកាំ​រង្វង់ដំបូង​គេ​បង្អស់​ ​ដែល​ជួយ​បង្កើនភាពធន់ប្រើប្រាស់​បាន​យូរ​​នៃ​សំបក​កង់​របស់​យើង​ (ចំនួនពី 2 ទៅ 3 ដង​)​។

    ចាប់​តាំង​ពី​ពេល​នោះ​មក យើង​បាន​បន្ត​ផ្ដល់​ជូននូវ​សំបក​កង់​ដែល​ប្រើប្រាស់ជាប់​បានយូរ​ជា​បន្ត​បន្ទាប់​។​

  • រីករាយ​ជាមួយ​នឹង​ការ​បើកបរ​ដោយសំឡេង​ស្ងាត់​ល្អ​

    សំឡេង​រំខាន​ពី​ខាង​ក្នុងដែល​បង្កឡើង​ដោយ​សំបក​កង់​ គឺ​ជា​ក្ដី​បារម្ភ​ដ៏​ធំ​មួយ​​សម្រាប់​រថយន្ត​ដែល​មាន​ម៉ាស៊ី​ន​ស្ងាត់​ល្អ​។​ ដោយសារ​បច្ចេកវិទ្យា MICHELIN AcousticTM សំឡេង​រំខាន​ពី​ខាង​ក្នុង​រថយន្ត​ អាច​កាត់បន្ថយ​បាន​ជិត​ 20%។(4)

ចាប់​ពី​ការបង្កើត​លើកដំបូង​រហូត​ដល់​រថយន្ត​អគ្គិស​នី​ជំនាន់​ថ្មី​

ក្នុង​រយៈពេល​ជាង​ 100 ឆ្នាំ​មកនេះ​ យើង​បាន​រចនា​ដំណោះ​ស្រាយ​ចល័តភាព​​​ប្រកបដោយ​ការ​ច្នៃ​ប្រឌិត​​ ដែលឆ្លើយតបទៅតាម​ការ​ចង់​បាន​របស់​អ្ន​ក​បើក​បរ​ ហើយក៏កាត់​បន្ថយ​ផលប៉ះពាល់​​បរិស្ថានឱ្យ​បាន​ទាប​បំផុត​ផង​ដែរ​។​

ចាត់​វិធាន​ការ​​ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​

យើង​នាំ​មុខ​គេ​​ឆ្ពោះ​ទៅ​រក​ចល័តភាព​ដែល​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​​(9) ហើយ​ធ្វើ​ការ​ច្នៃ​ប្រឌិត​​ដោយ​វិនិយោគ​​​​ជុំវិញ​បញ្ហា​សំបក​កង់​។

ទុកចិត្ត​លើ​ MICHELIN សម្រាប់ជីវិត​ធ្វើ​ដំណើរ​កាន់តែ​ប្រសើរ​

សំបក​កង់​របស់​​យើង​​ទទួលបាន​ការ​ជឿ​ទុក​ចិត្ត​​ពី​អ្នក​ដែល​មាន​តម្រូវ​ការ​​ខ្ពស់​ អតិថិជន​ ក្រុមហ៊ុន​ផលិត​ ​អ្នក​បើកបរ​រថយន្ត​ប្រណាំង​ ហើយ​​អ្នកដឹក​នាំ​ទស្សនៈគន្លឹះ​ចង់​បាន​ផលិតផល​របស់​យើង​។​

MICHELIN និង​អនាគត​ចល័តភាព​អគ្គិសនី​

ជាមួយ​​នឹង​សមត្ថភាព​ច្នៃ​ប្រឌិត​​ ជំនាញ​ឯកទេស​របស់​យើង​នៅ​ក្នុង​​ផ្នែក​ថ្មពិលឥន្ទនៈអ៊ីដ្រូសែន​ និង​សមត្ថភាព​របស់​យើង​ក្នុង​ការប្រមូល​ផ្ដុំ​មនុស្ស​ យើង​​គឺ​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ចល័តភាព​អគ្គិសនី​។​