MICHELIN UPTIS

គំរូសំបកកង់ការពារពីការមុតធ្លាយ

michelin

MICHELIN UPTIS គំរូសំបកកង់ការពារពីការមុតធ្លាយ

សំបកកង់ MICHELIN UPTIS (ប្រព័ន្ធសំបកកង់ការពារពីការមុតធ្លាយយ៉ាងពិសេស) ដែលបានដាក់បង្ហាញជាលើកដំបូងនៅឆ្នាំ2019 នៅឯកិច្ចប្រជុំកំពូលស្ដីពីការធ្វើដំណើរប្រកបដោយនិរន្តរភាព (Movin'On sustainable mobility summit) (1) លុបបំបាត់ហានិភ័យនៃការធ្លាយ និងការបាត់បង់សម្ពាធខ្យល់ភ្លាមៗ ព្រមទាំងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានថែមទៀតផង។

សំបកកង់នេះផ្ដល់នូវដំណោះស្រាយសំបកកង់មិនប្រើខ្យល់ជំនាន់ថ្មី និងជាភស្តុតាងបញ្ជាក់អំពីជំនាញរបស់ Michelin ទៅលើវត្ថុធាតុដើមទំនើបៗ

ជំហានមូលដ្ឋានឆ្ពោះទៅរកការធ្វើដំណើរកាន់តែមាននិរន្តរភាព

គំរូសំបកកង់ MICHELIN UPTIS គឺជាដំណោះស្រាយសំបកកង់មិនប្រើខ្យល់ (សំបកកង់ និងយ៉ាន់) សម្រាប់រថយន្តអ្នកដំណើរ។ សំបកកង់នេះកាត់បន្ថយហានិភ័យនៃការធ្លាយសំបកកង់ និងការបាត់បង់ខ្យល់ ដែលបណ្តាលមកពីការមុតធ្លាយ ឬគ្រោះថ្នាក់នៅលើដងផ្លូវ។ សំបកកង់នេះផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើន៖

អ្នកបើកបររថយន្តប្រកបដោយអារម្មណ៍សុវត្ថិភាព និងផាសុកភាពនៅពេលធ្វើដំណើរលើដងផ្លូវ ដោយសារតែសំបកកង់នេះបានលុបបំបាត់គ្រោះថ្នាក់ពីការធ្លាយ និងការផ្ទុះសំបកកង់,

ម្ចាស់រថយន្ត និងអ្នកបើកបររថយន្តអាជីព អាចបង្កើនប្រសិទ្ធភាព និងផលិតភាពអាជីវកម្មរបស់ពួកគេ (ព្រោះមិនមានការខកខានដោយសារតែការធ្លាយកង់ ដោយសឹងនឹងមិនចាំបាច់ធ្វើការថែទាំអ្វីទាំងអស់),

កាត់បន្ថយចំនួនសំបកកង់ដែលត្រូវបានគេបោះចោលដោយសារតែការមុតធ្លាយ ដែលនាំឱ្យមានការប្រើប្រាស់វត្ថុធាតុដើមតិចជាងមុនសម្រាប់ការផ្លាស់ប្ដូរសំបកកង់ និងកាត់បន្ថយកាកសំណល់សំរាមផងដែរ។.

គំរូសំបកកង់ MICHELIN UPTIS នាំមកនូវការរីកចម្រើនជឿនលឿនឆ្ពោះទៅរកទស្សនៈចក្ខុវិស័យរបស់ MICHELIN, ដែលរួមបញ្ចូលសសរស្ដម្ភទាំងបួននៃនវានុវត្តន៍៖ មិនប្រើខ្យល់ តភ្ជាប់ បង្កើតដោយ 3D និងមាននិរន្តរភាព 100% (អាចកកើតឡើងវិញ និងមានប្រភពពីជីវសាស្ត្រ)។

សំបកកង់ MICHELIN UPTIS គឺជាដំណោះស្រាយសំបកកង់មិនប្រើខ្យល់ជំនាន់ថ្មីដំបូងគេ ដែលទទួលបានការគាំទ្រតាមរយៈ៖

នវានុវត្តន៍ & បច្ចេកវិទ្យា

តាមរយៈជំនាញរបស់ MICHELIN ទៅលើវត្ថុធាតុបច្ចេកវិទ្យាទំនើប សំបកកង់ MICHELIN UPTIS គឺជាការអភិវឌ្ឍន៍ដ៏ធំធេងមួយទៅលើបច្ចេកវិទ្យាសំបកកង់មិនប្រើខ្យល់ដែលមានស្រាប់។ សំបកកង់ MICHELIN UPTIS លុបបំបាត់តម្រូវការក្នុងការត្រួតពិនិត្យសម្ពាធខ្យល់ និងកាត់បន្ថយតម្រូវការថែទាំជាប្រចាំផ្សេងៗ ដែលធ្វើឱ្យសំបកកង់នេះល្អឥតខ្ចោះសម្រាប់រថយន្តស្វ័យបើកបរ និងរថយន្តអ្នកដំណើរ។

ភាពជាដៃគូដ៏មានតម្លៃ

ក្រុមហ៊ុន General Motors ដែលជាក្រុមហ៊ុនផលិតបរិក្ខារដើមសកលដ៏ធំមួយ និងជាដៃគូដ៏មានតម្លៃចំពោះ MICHELIN បានចុះកិច្ចព្រមព្រៀងស្រាវជ្រាវរួម ក្នុងនាមជាដៃគូសហអភិវឌ្ឍន៍ ដោយមានគោលដៅធ្វើយ៉ាងណាឱ្យសំបកកង់ MICHELIN UPTIS ក្លាយជាការពិត ដែលជារបកគំហើញថ្មីមួយក្នុងការបំពាក់នៅលើរថយន្តអ្នកដំណើរនៅពាក់កណ្ដាលទសវត្សនេះ។ ដូចគ្នានេះដែរ ក្រុមហ៊ុន DHL បានជ្រើសរើសសំបកកង់ MICHELIN UPTIS ដែលនឹងត្រូវយកទៅបំពាក់លើរថយន្តដឹកជញ្ជូនជិត 50 គ្រឿងនៅក្នុងប្រទេសសិង្ហបុរីនៅត្រឹមដំណាច់ឆ្នាំ2023។

ការរចនាប្រកបដោយនិរន្តរភាព

រចនាបទ និងវត្ថុធាតុដើមបដិវត្តថ្មីរបស់សំបកកង់ MICHELIN UPTIS នឹងផ្ដល់ជូននូវអត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព ដូចជា ការកាត់បន្ថយចំនួនសំបកកង់ ដែលត្រូវបោះចោលជាសំណល់អេតចាយ និងកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម និងថាមពលនៅក្នុងការផលិតសំបកកង់ផងដែរ។

តើអ្នកដឹងទេ?

ជារៀងរាល់ឆ្នាំ សំបកកង់រហូតដល់ 20%(2) ត្រូវបានបោះចោលជាសំណល់អេតចាយ ដោយសារតែការធ្លាយ និងបាត់បង់សម្ពាធខ្យល់លឿនពេក (12%) ឬការសឹករេចរឹលខុសប្រក្រតី ដែលបង្កឡើងដោយសម្ពាធសំបកកង់ខ្សោយ (8%) ដែលស្មើនឹង 200 លានសំបកកង់ ឬ 2 លានតោន*។ សំណល់នេះ គឺធ្ងន់ជាងទម្ងន់របស់ប៉មតួអេហ្វែល 200 ដងឯណោះ។ សំបកកង់ MICHELIN UPTIS ដោះស្រាយបញ្ហានេះ តាមរយៈការរចនាសំបកកង់មិនប្រើខ្យល់។

តើគំរូសំបកកង់ MICHELIN UPTIS ផលិតឡើងពីអ្វី ?

សំបកកង់ MICHELIN UPTIS គឺត្រូវបានរចនាឡើងធន់នឹងទម្ងន់ និងល្បឿនរបស់រថយន្តអ្នកដំណើរ និងសក្ដិសមជាពិសេសសម្រាប់រថយន្តនានា និងទម្រង់ថ្មីនៃការធ្វើដំណើរ (C.A.S.E.៖ រថយន្តអគ្គិសនីតភ្ជាប់អ៊ីនធឺណិតដំណើរការរួមគ្នាដោយស្វ័យប្រវត្តិ)។

គំរូសំបកកង់ MICHELIN UPTIS គឺជាការផ្សំបញ្ចូលគ្នានៃកៅស៊ូ អាលុយមីញ៉ូមសម្រាប់យ៉ាន់ និងគ្រោងទ្របន្ទុកដែលមានភាពបត់បែន ដែលផលិតឡើងពីប្លាស្ទិកពង្រឹងដោយកញ្ចក់ហ្វាយប៊័រ៖ ជាផលិតផលបានមកពីជំនាញរបស់ Michelin ទៅលើវត្ថុធាតុដើមបច្ចេកវិទ្យាទំនើប។

សំបកកង់ MICHELIN UPTIS គឺសក្ដិសមឥតខ្ចោះសម្រាប់តម្រូវការរបស់រថយន្តអ្នកដំណើរ និងផ្ដល់នូវគុណភាពសមត្ថភាពទាំងអស់ពាក់ព័ន្ធនឹងសំបកកង់របស់ Michelin។

ក្រុមហ៊ុន DHL ជ្រើសរើសយកសំបកកង់ MICHELIN UPTIS

នវានុវត្តន៍សំបកកង់មិនប្រើខ្យល់របស់ MICHELIN កំពុងតែបោះជំហានដំបូងទៅក្នុងទីផ្សាររថយន្តដឹកជញ្ជូន។.

សំបកកង់នេះនឹងត្រូវយកទៅបំពាក់លើរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន DHL ជិត 50 គ្រឿងនៅក្នុងប្រទេសសិង្ហបុរីនៅត្រឹមចុងឆ្នាំ2023។

michelin

គំរូសំបកកង់ MICHELIN UPTIS បានដាក់ឱ្យប្រើប្រាស់ជាសាធារណៈជាលើកដំបូងនៅឆ្នាំ2021

លោក JWW និង Gercollector ដែលជាអ្នកផលិតមាតិកាលើយូធូបខាងវិស័យរថយន្ត បានធ្វើតេស្តសាកល្បងសំបកកង់ MICHELIN UPTIS នៅក្នុងស្ថានភាពប្រើប្រាស់ផ្ទាល់ជាក់ស្ដែងលើផ្លូវសាធារណៈ​ នៅកម្មវិធីតាំងពិព័រណ៌រថយន្តក្រុងមុយនិច ឆ្នាំ2021។

"ពិតជាទន្ទឹងរង់ចាំបំពាក់សំបកកង់នេះលើរថយន្តមែនទែន" "ផាសុកភាពល្អណាស់"៖ សំបកកង់ MICHELIN UPTIS ពិតជាបំពេញតាមការសន្យាមែន។

ទុកចិត្ត​លើ​ MICHELIN សម្រាប់ជីវិត​ធ្វើ​ដំណើរ​កាន់តែ​ប្រសើរ​

សំបក​កង់​របស់​​យើង​​ទទួលបាន​ការ​ជឿ​ទុក​ចិត្ត​​ពី​អ្នក​ដែល​មាន​តម្រូវ​ការ​​ខ្ពស់​ អតិថិជន​ ក្រុមហ៊ុន​ផលិត​ ​អ្នក​បើកបរ​រថយន្ត​ប្រណាំង​ ហើយ​​អ្នកដឹក​នាំ​ទស្សនៈគន្លឹះ​ចង់​បាន​ផលិតផល​របស់​យើង​។​

ចាត់​វិធាន​ការ​​ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​

យើង​នាំ​មុខ​គេ​​ឆ្ពោះ​ទៅ​រក​ចល័តភាព​ដែល​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​​(9) ហើយ​ធ្វើ​ការ​ច្នៃ​ប្រឌិត​​ដោយ​វិនិយោគ​​​​ជុំវិញ​បញ្ហា​សំបក​កង់​។

MICHELIN និង​អនាគត​ចល័តភាព​អគ្គិសនី​

ជាមួយ​​នឹង​សមត្ថភាព​ច្នៃ​ប្រឌិត​​ ជំនាញ​ឯកទេស​របស់​យើង​នៅ​ក្នុង​​ផ្នែក​ថ្មពិលឥន្ទនៈអ៊ីដ្រូសែន​ និង​សមត្ថភាព​របស់​យើង​ក្នុង​ការប្រមូល​ផ្ដុំ​មនុស្ស​ យើង​​គឺ​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ចល័តភាព​អគ្គិសនី​។​