Premium touch

ក្រុមហ៊ុន MICHELIN មិនដែលកាត់បន្ថយការយកចិត្តទុកដាក់លើការរចនា

ក៏ដូចជាការបង្កើនសមត្ថភាព និងគុណភាពនៃសំបកកង់រថយន្តឡើយ ពោលគឺរបៀបដែលធ្វើឱ្យសំបកកង់រថយន្តមានពណ៌ខ្មៅស្រស់ស្អាត ដោយសារអ្នករចនាគិតថាពណ៌ខ្មៅគឺត្រូវគ្នានឹងបច្ចេកវិទ្យារបស់វិស្វករ ពណ៌ខ្មៅ

ធ្វើឱ្យកាន់តែមានភាពដិតជាប់អារម្មណ៍ខ្លាំង កាន់តែស្រស់ស្អាត និង​កាន់តែមានគុណភាពខ្ពស់។

ពណ៌ខ្មៅតែងតែធ្វើឱ្យមានការបន្តរុករកជាប់ជានិច្ច។

PREMIUM TOUCH

PREMIUM TOUCH ត្រូវបានរចនាដោយប្រើបច្ចេកវិទ្យាចាក់ពុម្ពពិសេសរបស់ក្រុមហ៊ុនមីឆែលីន ពណ៌ខ្មៅជ្រៅដល់ក្នុងសាច់សំបកកង់ រលើប ពោលគឺមិនមែនគ្រាន់តែដូចលាបពណ៌ខ្មៅពីលើសំបកកង់ឡើយ។ ផ្ដល់នូវភាពស្រស់ស្អាតយូរអង្វែងសម្រាប់កង់រថយន្តប្រកបដោយគុណភាពខ្ពស់។

កម្រិតចាំងផ្លាត

ការរចនាផ្នែកចំហៀងនៃសំបកកង់រថយន្តអាចមើលឃើញតាមរយៈពន្លឺចាំងផ្លាតនៅលើផ្ទៃសំបកកង់ ហើយចូលទៅក្នុងភ្នែករបស់អ្នក។
ប្រសិនបើមានចំណាំងផ្លាតខ្លាំង ផ្ទៃសំបកកង់នោះមើលទៅគឺមានពណ៌ស ហើយប្រសិនបើមានចំណាំងផ្លាតតិច​ ផ្ទៃនោះមើលទៅគឺមានពណ៌ខ្មៅ។
ផ្ទៃសំបកកង់ត្រូវបានកែសម្រួលទៅកម្រិត 0.1 mm ដើម្បីកាត់បន្ថយចំណាំងផ្លាត និងធ្វើឱ្យសំបកកង់មើលទៅកាន់តែមានពណ៌ខ្មៅ និងកាន់តែស្រស់ស្អាត។

បច្ចេកវិទ្យា Unique Die Technology របស់ Michelin បង្កើតនូវការរចនាផ្នែកចំហៀងសំបកកង់ឱ្យកាន់តែមានភាពរលកច្បាស់ល្អជាមួយនឹងបច្ចេកវិទ្យា Premium Touch។
ភាពរលកនៃក្រឡានេះ ជួយកាត់បន្ថយចំណាំងផ្លាតពន្លឺបានយ៉ាងច្រើនដើម្បីឱ្យការរចនាដែលប្រើប្រាស់បច្ចេកវិទ្យានេះ សម្រេចបានពណ៌ខ្មៅដិតខ្លាំងជាងផ្ទៃធម្មតា។
សំបកកង់នេះក៏មានផ្ទៃរលើបរលោងប្រកបដោយគុណភាពខ្ពស់ដែលបង្ហាញអំពីម៉ាកសញ្ញានៃផលិតផលដែលមានគុណភាពខ្ពស់ផងដែរ។

  • imgi 38 ckkg6cpro02u401luah5xrdze 02 pilotsport4s max
  • imgi 39 ckkg6cpyk02zs01mat5ylejyt 03 pilotsport4s max
  • imgi 40 ckkg6cpyw02u501luqqotqfx5 04 pilotsport4 max
  • imgi 41 ckkg6cpyt011k01k32a5et2wv 05 pilotsportcup2 max
  • imgi 42 ckkg6cpz902zt01maklec8qs7 06 pilotsportcup2 max

សិល្បៈនៃបច្ចេកវិទ្យា

ជាមួយនឹងការបញ្ចូលលក្ខណៈបង្ហាញពណ៌ខ្មៅដែលមានគុណភាពខ្ពស់ ក្រុមហ៊ុន Michelin បានធ្វើឱ្យផ្ទៃសំបកកង់នេះកាន់តែស្រស់ស្អាតជាមួយនឹងបច្ចេកវិទ្យា Premium Touch។

ការរចនានេះ មានកម្រិតហួសពីវិសាលភាពនៃការរចនាសំបកកង់ធម្មតា ហើយផ្លាស់ប្ដូរទៅជាបែបផែនសិល្បៈដ៏ប្រណិត

ផលិតផលសំបកកង់នេះ មិនត្រឹមតែធ្វើឱ្យអ្នកបើកបរមានភាពរីករាយក្នុងការបើកបរប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវមោទនភាពនៃភាពជាម្ចាស់នៃរថយន្ត និងផ្ដល់នូវភាពទាក់ទាញក្នុងក្រសែភ្នែកអ្នកដ៏ទៃផងដែរ។

FULL RING VELVET TOUCH

បច្ចេកវិទ្យា Premium Touch កាន់តែមានការវិវត្ត ហើយវាត្រូវបាននាំយកទៅរចនានៅលើផ្ទៃសំបកកង់ទាំងមូលតែម្ដង។ តាមរយៈការរចនាឱ្យមានលក្ខណៈលយចេញដែលផ្លាស់ប្ដូរមុំពន្លឺចាំងផ្លាត ត្រូវបានបង្កើតឡើងនៅលើផ្ទៃផ្នែកចំហៀងសំបកកង់ទាំងមូល។ ការរចនានេះ រំលេចឡើងអំពីភាពស្រស់ស្អាត និងច្បាស់លាស់ទៅតាមការប្រែប្រួលនៃពន្លឺ។ សណ្ឋានទង់ក្រឡាដែលមើលឃើញតាមរយៈពន្លឺនេះ គឺជាការបង្ហាញអំពីសមិទ្ធផលដ៏អស្ចារ្យរបស់ Michelin Motosport ដែលធ្វើឱ្យការបើកបរប្រចាំថ្ងៃកាន់តែពិសេស ស្រស់ស្អាត និងរីករាយ។
  • pilot sport 4s x nissan gt r 50 italdesign 2 max
  • pilot sport 4s x alpina b7 1 max