សំបកកង់ដែលរចនាឡើងដើម្បីផ្ដល់នូវសមត្ថភាពបើកបរខ្ពស់បំផុត
ពេញមួយអាយុកាលនៃសំបកកង់
អ្នកបើកបរតែងតែសួរខ្លួនឯងនូវសំណួរពីរអំពីសំបកកង់ដែលខ្លួនកំពុងប្រើប្រាស់៖ "តើសំបកកង់ដែលខ្ញុំកំពុងប្រើប្រាស់ នឹងផ្ដល់សុវត្ថិភាពខ្ពស់ដល់ខ្ញុំឬទេ?" និង "តើខ្ញុំគួរប្តូរសំបកកង់នៅពេលណា ដើម្បីប្រាកដថាខ្ញុំមានសុវត្ថិភាព?"
"មានសមត្ថភាពខ្ពស់ពេញមួយអាយុកាលនៃសំបកកង់" គឺជាឃ្លាបង្ហាញពីការប្តេជ្ញាចិត្តរបស់ MICHELIN ក្នុងការធានាឱ្យអ្នកបើកបរទទួលបាននូវបទពិសោធន៍នៃការបើកបរបានច្រើនគីឡូម៉ែត្រប្រកបដោយសុវត្ថិភាពចាប់តាំងពីគីឡីម៉ែត្រដំបូងរហូតដល់គីឡូម៉ែត្រចុងក្រោយ ដែលមានន័យថារហូតដល់ដែនកំណត់នៃកំរិតសំណឹកស្របច្បាប់ (1) (2)។ នេះមានន័យថា វាជួយឪ្យអ្នកផ្លាស់ប្តូរសំបកកង់មិនផ្លាស់ប្ដូរសំបកកង់ញឹក សន្សំសំចៃថវិកា និងជួយអ្នកក្នុងការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន។ វាគឺជាយុទ្ធសាស្ត្រឈ្នះៗ គឺឈ្នះសម្រាប់អ្នកប្រើប្រាស់ និងឈ្នះសម្រាប់ភពផែនដី។
"សមត្ថភាពខ្ពស់ពេញមួយអាយុកាលនៃសំបកកង់" បង្ហាញពីស្មារតីច្នៃប្រឌិតរបស់ MICHELIN៖ វាគឺជាផ្លែផ្កានៃការស្រាវជ្រាវរាប់ពាន់ម៉ោង និងការធ្វើតេស្តយ៉ាងហ្មត់ចត់។
អ្នកជំនាញរបស់យើងបានធ្វើការសាកល្បងច្រើនដងរាប់មិនអស់ក្នុងលក្ខខណ្ឌធ្ងន់ធ្ងរបំផុត ដើម្បីធានាថា ផលិតផលរបស់យើងធានាបាននូវសមត្ថភាពប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងភាពរីករាយក្នុងការបើកបររយៈពេលយូរ។
ម្យ៉ាងវិញទៀត សមត្ថភាពនៃសំបកកង់ក្នុងការចាប់ហ្វ្រាំង ការអូសទាញ ការគ្រីប និងការទប់លំនឹងលើដងផ្លូវ (5) ត្រូវបានធ្វើឡើងដើម្បីបន្តរហូតដល់ដែនកំណត់នៃកំរិតសំណឹកស្របច្បាប់ (1)។
“សំបកកង់ឆាប់សឹកនៅពេលដែលវាត្រូវបានបំពាក់នៅនឹងរថយន្ត ហើយសមត្ថភាពនឹងចាប់ផ្ដើមផ្លាស់ប្ដូរ។
ជាមួយនឹង "សមត្ថភាពខ្ពស់ពេញមួយអាយុកាលនៃសំបកកង់" ដែលជាផ្នែកសំខាន់នៃការកំណត់ហ្សែនរបស់សំបកកង់ MICHELIN អ្នកអាចរក្សាបានចម្ងាយហ្វ្រាំងខ្លី សូម្បីនៅពេលដែលក្រឡាកង់សឹកដល់កម្រឹតសំណឹកទាបបំផុតក៏ដោយ។ (4)
(4) ការធ្វើតេស្តខាងក្រៅបានធ្វើឡើងក្នុងខែមិថុនា ឆ្នាំ 2021 ដោយសេវាកម្មផលិតផល TUV SUD តាមសំណើរបស់ Michelin ចន្លោះពី 80 ទៅ 20 គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើ MICHELIN Primacy 4+ 205/55 R16 91V និងសំបកកង់គូប្រជែងដែលបំពាក់ជាមួយ VW Golf 8។ សូមមើលការលើកឡើងពេញលេញនៅក្នុងកំណត់សម្គាលើខាងក្រោម។"
សរុបមក បច្ចេកវិទ្យាសន្សំសំចៃប្រេងចំនួន 27 ជំរុញដល់ដំណើរការ "សមត្ថភាពខ្ពស់ពេញមួយអាយុកាលនៃសំបកកង់"
នេះគឺជាការយល់ដឹងអំពីបច្ចេកវិទ្យាមួយចំនួនដែលនៅពីក្រោយបច្ចេកវិទ្យា "សមត្ថភាពខ្ពស់ពេញមួយអាយុកាលនៃសំបកកង់"
ស្វែងយល់ពីសំបកកង់ជាមួយនឹង "សមត្ថភាពបើកបរយូរអង្វែង" ។
MICHELIN គាំទ្រការធ្វើដំណើរប្រកបដោយនិរន្តរភាពបន្ថែមទៀតសម្រាប់អតិថិជន និងបរិស្ថានរបស់យើង។ នោះហើយជាមូលហេតុដែល MICHELIN កំណត់គោលដៅនៃសំបកកង់ប្រកបដោយនិរន្តរភាព 100% នៅឆ្នាំ 2050។
យើងគិតគូរនៅគ្រប់ដំណាក់កាលនៃជីវិតរបស់សំបកកង់ ចាប់ពីការរចនា និងការផលិត រហូតដល់ការចែកចាយ ការប្រើប្រាស់ និងការកែច្នៃឡើងវិញ។
ជៀសវាងការផ្លាស់ប្ដូរសំបកកង់ទាំងថ្មី "សមត្ថភាពខ្ពស់ពេញមួយអាយុកាលនៃសំបកកង់" ដោយកាត់បន្ថយការប្រើប្រាស់ថាមពល ការបំភាយឧស្ម័ន CO2 និងវត្ថុធាតុដើមដែលពាក់ព័ន្ធនឹងការផលិតសំបកកង់ថ្មី យើងធ្វើអោយប្រសើរឡើងនូវគុណភាពនៃបរិស្ថានរបស់សំបកកង់។
ការពណ៌នាផ្នែកច្បាប់
(1) ការកំណត់ត្រឹមត្រូវ៖ 2មម ជាកំរិតសំណឹកធម្មតានៃសំបកកង់របស់អ្នក និងការអនុលោមតាមការណែនាំរបស់ក្រុមហ៊ុនផលិតសំបកកង់ និងរថយន្ត។ ប្រសិនបើមានការសង្ស័យសូមពិគ្រោះជាមួយអ្នកឯកទេស។
(2) រាល់សំបកកង់ខាងក្រោមត្រូវបានរចនាឡើងដើម្បីផ្តល់នូវកម្រិតខ្ពស់នៃភាពជាប់បានយូរ និងដំណើរការដែលអាចប្រើបាន៖ MICHELIN Primacy 4, MICHELIN e.Primacy, MICHELIN Pilot Sport 4S, MICHELIN Pilot Sport 5, MICHELIN Pilot Sport Sport EV, MICHELIN Pilot Sport 4 SUV, MICHELIN ENERGY XM2+, MICHELIN PRIMACY SUV+, MICHELIN LTX TRAIL។
(3) "គីឡូម៉ែត្រចុងក្រោយ" ត្រូវបានគេយល់ថាត្រូវសឹករហូតដល់ជម្រៅកំណត់អប្បបរមា (២ មម)។
(4) ការចាប់ហ្វ្រាំងនៅលើផ្លូវសើមលើសំបកកង់ដែលសឹកដល់ជំរៅកំណត់ - ការធ្វើតេស្តដោយក្រមហ៊ុនឯករាជ្យដែលធ្វើឡើងដោយក្រុមហ៊ុនសេវាកម្មផលិតផល TÜV SÜD តាមសំណើររបស់ Michelin ចន្លោះ 80-20 គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងខែមិថុនា ឆ្នាំ 2021 នៅលើកង់ 205/55 R16 91V នៅលើរថយន្ត VW Golf 8 (មធ្យោបាយសំណឹកដោយបំពាក់នៅនឹងម៉ាស៊ីន ដល់ជម្រៅដែលបានកំណត់ យោងតាមបទប្បញ្ញត្តិអឺរ៉ុប៖ ECE R30r03f) MICHELIN Primacy 4+ បញ្ឈប់នៅចម្ងាយ 31,5ម៉ែត្រ ធៀបនឹង BRIDGESTONE TuranzaT005 បញ្ឈប់នៅចម្ងាយ 36,4ម៉ែត្រ; ContinENTAL Premium Contact 6បញ្ឈប់នៅចម្ងាយ 35,3ម៉ែត្រ; GOODYEAR EfficientGrip Performance 2 បញ្ឈប់នៅចម្ងាយ 35,5ម៉ែត្រ។
លទ្ធផលអាចប្រែប្រួលទៅតាមស្ថានភាពផ្លូវ និងអាកាសធាតុ។
(5) ការចាប់ហ្វ្រាំងនៅលើផ្លូវសើមសម្រាប់សំបកកង់រដូវក្តៅ ការចាប់ហ្វ្រាំង និងការគ្រីបនៅលើផ្លូវសើមសម្រាប់សំបកកង់គ្រប់រដូវ និងរដូវរងា និងការគ្រីបនៅលើផ្លូវ ឬការគ្រីបនឹងផ្លូវសម្រាប់សំបកកង់ស្ព័រ។
(6) ទិន្នន័យពីរបាយការណ៍របស់ Ernst & Young ដែលមានចំណងជើងថា “Planned obsolescence is not inevitable” (ឧសភា 2017) ។
(7) យោងតាមការគណនាផ្ទៃក្នុងដែលបានធ្វើឡើងនៅ Ladoux (មជ្ឈមណ្ឌលបច្ចេកវិទ្យា Clermont-Ferrand ប្រទេសបារាំង)៖ ព្រឹត្តិប័ត្របច្ចេកទេសចុះថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2016 ស្តីពីវត្ថុធាតុដើម ការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នកាបូនិច ដែលភ្ជាប់ទៅនឹងការជំនួសសំបកកង់រថយន្តដឹកអ្នកដំណើរដំបូង។