អរគុណចំពោះស្តង់ដារគុណភាពដ៏តឹងរ៉ឹងរបស់យើង សំបកកង់ MICHELIN ត្រូវបានទុកចិត្តទូទាំងពិភពលោក។(1) ជាមួយ Michelin សូមទុកចិត្តសំបកកង់របស់អ្នកបានយូរជាងមុន។
ជឿជាក់លើជំនាញរបស់យើង។ ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរជាងមុន(2)។ ជ្រើសរើសសំបកកង់ MICHELIN!
សំបកកង់រថយន្តដែលទុកចិត្តទូទាំងពិភពលោក។
នៅ Michelin យើងប្ដេជ្ញាចិត្តចំពោះឧត្តមភាព។ គោលនយោបាយគុណភាពដ៏តឹងរ៉ឹងរបស់យើងធានាថា សំបកកង់នីមួយៗឆ្លងកាត់ការត្រួតពិនិត្យដោយផ្ទាល់ដោយអ្នកជំនាញដែលមានការបណ្ដុះបណ្ដាលច្បាស់លាស់ ឬពិនិត្យដោយប្រព័ន្ធ AI មុនពេលចាកចេញពីរោងចក្រ។ ដំណើរការដ៏ហ្មត់ចត់នេះ រក្សាបាននូវសមត្ថភាពគុណភាពខ្ពស់របស់ Michelin។ អត្រានៃការបញ្ជូនត្រលប់មកវិញដ៏ទាបបំផុតនេះ ដូចដែលត្រូវបានកត់ត្រាទុកដោយប្រព័ន្ធត្រួតពិនិត្យគុណភាពផ្ទៃក្នុងសកលរបស់ Michelin ឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តឥតងាករេរបស់យើងចំពោះគុណភាព។
សំបកកង់៖ ផលិតផលបច្ចេកវិទ្យាខ្ពស់ដែលមានសមាសធាតុផ្សំដ៏ទំនើប
សំបកកង់មានលក្ខណៈស្មុគស្មាញជាងអ្វីដែលយើងមើលឃើញឆ្ងាយណាស់។ សំបកកង់រួមបញ្ចូលគ្នានៃសមាសធាតុ និងវត្ថុធាតុខុសៗគ្នាដល់ទៅ 200 ប្រភេទ រាប់ចាប់ពីកៅស៊ូធម្មជាតិ និងសំយោគ ប៉ូលីមែរ និងវត្ថុធាតុវាយនភណ្ឌ រហូតដល់ការពង្រឹងដោយលោហៈ និងការបន្ថែមសារធាតុដូចជា ស៊ីលីកា ឬកាបូនខ្មៅជាដើម។ ចាប់ពីអ្នកឯកទេសខាងជីវគីមី និងវិស្វករមេកានិច រហូតដល់អ្នកជំនាញផ្នែកបង្កើតគំរូ អ្នករចនា និងរូបវិទូ Michelin ពឹងផ្អែកលើអ្នកជំនាញមកពីជាង 350 វិស័យ ដើម្បីរចនាបច្ចេកវិទ្យាចម្រុះដ៏ស្មុគស្មាញនេះឡើង ដែលយើងហៅថា៖ សំបកកង់។
អ្នកជំនាញរបស់យើងត្រៀមខ្លួនបម្រើលោក អ្នក យើងនៅក្បែរអ្នកជានិច្ច
ហេតុផលបន្ថែមដែលត្រូវទុកចិត្តលើសំបកកង់របស់យើង
សំបកកង់ MICHELIN រចនាឡើងដើម្បីផ្ដល់នូវសមត្ថភាពបើកបរដ៏ល្អបំផុត រាប់ចាប់ពីគីឡូម៉ែត្រដំបូងរហូតដល់គីឡូម៉ែត្រចុងក្រោយ។(3)
ទទួលបានការវាយតម្លៃកម្រិត 5 ច្រើនជាងគេបំផុតពីអ្នកប្រើប្រាស់
ម៉ាកយីហោរបស់យើងទទួលបានពិន្ទុជាមធ្យមខ្ពស់រហូតដល់ 4.7/5 ពីការវាយតម្លៃជិត 128,000 លើក។(4)
សុវត្ថិភាពយូរអង្វែង
សំបកកង់ MICHELIN រចនាឡើងដើម្បីធានានូវសុវត្ថិភាពជូនលោកអ្នកពេញមួយអាយុកាលប្រើប្រាស់។
ម៉ាកយីហោសំបកកង់ដែលទទួលបានពានរង្វាន់ច្រើនបំផុត
Michelin គឺជាម៉ាកយីហោសំបកកង់ដែលទទួលបានពានរង្វាន់ច្រើនបំផុត ពីស្ថាប័នត្រួតពិនិត្យ និងធ្វើតេស្តឯករាជ្យនៅអឺរ៉ុប។ (5)
ម៉ាកយីហោរថយន្តប្រណីតជឿទុកចិត្តលើសំបកកង់ Michelin
ម៉ាកយីហោរថយន្តដែលមានលក្ខខណ្ឌតម្រូវការខ្ពស់បំផុត ជ្រើសរើសសំបកកង់ Michelin ដើម្បីបំពាក់នៅលើរថយន្តដែលមានកម្លាំងម៉ាស៊ីនខ្លាំង។
ហេតុអ្វីបានជាសំបកកង់ MICHELIN ជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក?
នៅ Michelin យើងធ្វើការច្នៃប្រឌិតជារៀងរាល់ថ្ងៃ ដើម្បីរចនាសំបកកង់ដែលផ្ដល់នូវគុណភាពនៃការបើកបរយូរអង្វែង និងសន្តិភាពផ្លូវចិត្ត។ ជាមួយ Michelin ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរជាងមុន។(1)
កំណត់សម្គាល់ផ្នែកច្បាប់
(1) 99.99% នៃសំបកកង់ MICHELIN មិនមានការបញ្ជូនត្រលប់មកវិញទេ៖ ផ្អែកលើការត្រួតពិនិត្យគុណភាពផ្ទៃក្នុងសកលរបស់ Michelin ដែលវាស់វែងចំនួននៃការប្តូរផលិតផលវិញក្នុងចំណោមមួយលានសំបកកង់ ដោយសារបញ្ហាគុណភាពផលិត (ការប្តូរវិញត្រូវបានរាយការណ៍ដោយភ្នាក់ងារចែកចាយទៅកាន់ក្រុមការងារលក់របស់ Michelin)។ ទិន្នន័យប្រមូលបាននៅទូទាំងពិភពលោកសម្រាប់ឆ្នាំ 2024 ពេញមួយឆ្នាំ។
(2) ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរជាងមុន៖ សំបកកង់ Michelin ស៊េរីសំខាន់ៗបានបង្កើនអាយុកាលប្រើប្រាស់ បើធៀបនឹងស៊េរីមុនៗ។ លទ្ធផលផ្អែកលើការធ្វើតេស្តដែលធ្វើឡើងដោយ DEKRA តាមសំណើរបស់ Michelin សម្រាប់ប្រភេទសំបកកង់ដូចជា៖ MICHELIN Pilot Sport 5 (តេស្តឆ្នាំ 2021 លើទំហំ 225/40 R18), MICHELIN Pilot Alpin 5 (តេស្តឆ្នាំ 2018 លើទំហំ 225/40 R18), MICHELIN Primacy 5 (តេស្តឆ្នាំ 2024 លើទំហំ 235/45 R18), MICHELIN CrossClimate 3 (តេស្តឆ្នាំ 2025 លើទំហំ 205/55 R16), MICHELIN CrossClimate 2 (តេស្តឆ្នាំ 2020 លើទំហំ 225/45 R17) & MICHELIN CrossClimate 2 SUV (តេស្តឆ្នាំ 2021 លើទំហំ 235/60R18)។
(3) “គីឡូម៉ែត្រចុងក្រោយ”៖ ត្រូវបានយល់ថាជារយៈពេលប្រើប្រាស់រហូតដល់កម្រិតសំបកកង់សឹករេចរឹលអប្បបរមាដែលច្បាប់អនុញ្ញាត (1.6 មីលីម៉ែត្រ នៅអឺរ៉ុប)។ យោងទៅលើកម្រិតសឹកសំបកកង់អប្បបរមាស្របច្បាប់នៅក្នុងប្រទេសរបស់អ្នក។ សំបកកង់ដែលរចនាឡើងដើម្បីផ្ដល់នូវគុណភាពនៃការបើកបរយូរអង្វែង និងសុវត្ថិភាពរួមមាន៖ MICHELIN CrossClimate 3, MICHELIN CrossClimate 3 Sport, MICHELIN CrossClimate 2, MICHELIN CrossClimate 2 SUV, MICHELIN Primacy 5, MICHELIN Primacy 4+, MICHELIN e.Primacy, MICHELIN Pilot Sport 4S, MICHELIN Pilot Sport 5, MICHELIN Pilot Sport EV, MICHELIN Pilot Sport 4 SUV, MICHELIN Alpin 6 និង MICHELIN Pilot Alpin 5។
(4) ទទួលបានការវាយតម្លៃផ្កាយ 5 ច្រើនជាងគេបំផុតពីអ្នកប្រើប្រាស់៖ ទទួលបានពិន្ទុជាមធ្យមខ្ពស់រហូតដល់ 4.7/5 ពីការវាយតម្លៃជិត 128,000 លើក ហើយការវាយតម្លៃផ្កាយ 5 លើសពី 85%។ ផ្អែកលើ Wonderflow ដែលប្រមូលការដាក់ពិន្ទុ និងការវាយតម្លៃរបស់អ្នកប្រើប្រាស់ក្នុងអំឡុងឆ្នាំ 2020-2024 នៅ 12 ប្រទេស៖ ចិន បារាំង ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ ទួរគីរ ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី ពីវែបសាយត៍ឯករាជ្យខាងក្រោម៖ (ដាក់តំណភ្ជាប់នៅក្រោមនេះ) លទ្ធផលអាចនឹងមានភាពលម្អៀងគ្នាបន្តិចបន្តួច។
(5) ម៉ាកយីហោសំបកកង់ដែលទទួលបានពានរង្វាន់ច្រើនបំផុត៖ ផ្អែកលើការស្ទង់មតិផ្ទៃក្នុងរបស់ Michelin រវាងឆ្នាំ 2020 និង 2024 នៅអឺរ៉ុប។ សំបកកង់រថយន្តទេសចរណ៍ និងរថយន្តវ៉ែនរបស់ Michelin ទទួលបានចំណាត់ថ្នាក់កំពូល 148 ដង ក្នុងការធ្វើតេស្តចំនួន 216 លើក ដែលធ្វើឡើងដោយស្ថាប័នដូចជា៖ ACE Lenkrad, ADAC, AMS, AUTO BILD, AUTO BILD allrad, AUTO BILD klassik, AUTO BILD reisemobil, AUTO BILD sportscars, AUTO EXPRESS, AUTO STRASSENVERKEHR, AUTO ZEITUNG, The Reifentester, EVO, Gute fahrt, MOOTTORI, PRO MOBIL, SPORTAUTO, TEKNIIKAN MAAILMA, TEKNIKENS VÄRLD , TYRE REVIEWS, VI BILÄGARE និង WHATCAR ។