សំបកកង់ដែលរចនាឡើងដើម្បីរក្សាសុវត្ថិភាពរាប់ចាប់ពីគីឡូម៉ែត្រដំបូងរហូតដល់គីឡូម៉ែត្រចុងក្រោយ

សំបកកង់ MICHELIN ត្រូវបានសាងយ៉ាងល្អិតល្អន់ និងត្រូវបានធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីធានាសុវត្ថិភាពរបស់អ្នកពេញមួយអាយុកាលប្រើប្រាស់របស់វា គ្រប់ពេល គ្រប់គីឡូម៉ែត្រ។ ហើយនោះជាមូលហេតុដែលសំបកកង់មីឆែលីនត្រូវបានជឿទុកចិត្តដោយក្រុមហ៊ុនផលិតរថយន្តម៉ាកទំនើប និងមានកម្លាំងម៉ាស៊ីនខ្ពស់ និងបានទទួលការអោយតម្លៃខ្ពស់បំផុតដោយអ្នកបើកបរទូទាំងពិភពលោក។ (1)

ជឿជាក់លើជំនាញរបស់យើង។ ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរជាងមុន។ (2) ជ្រើសរើសសំបកកង់ MICHELIN!

ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរជាងមុន

នៅ Michelin យើងជឿថាសំបកកង់ដ៏អស្ចារ្យគួរតែរឹងមាំគ្រប់គ្រាន់ពេញមួយអាយុកាលប្រើប្រាស់របស់វា។ នោះហើយជាមូលហេតុដែលយើងរចនាវាសម្រាប់គុណភាពនៃការបើកបរយូរអង្វែង និងសុវត្ថិភាពដែលអាចទុកចិត្តបាន ទោះបីជាវាចាស់ សឹករិលក៏ដោយ។ បច្ចេកវិជ្ជាទំនើបរបស់យើង និងដំណើរការតេស្តយ៉ាងម៉ត់ចត់ ធានាបានថាគុណភាព និងប្រសិទ្ធិភាពត្រូវបានរក្សានៅកម្រិតខ្ពស់ ដែលផ្តល់ឱ្យអ្នកបើកបរនូវសន្តិភាពផ្លូវចិត្តយ៉ាងពេញលេញ។

បើកបរប្រកបដោយទំនុកចិត្តជាមួយនឹងសំបកកង់រដូវក្ដៅ MICHELIN Primacy 5

តាមរយៈបច្ចេកវិទ្យា MICHELIN EverGrip និង EverTread សំបកកង់ MICHELIN Primacy 5 ផ្ដល់នូវចម្ងាយនៃការចាប់ហ្វ្រាំងលើផ្លូវសើមខ្លីជាងមុន 4% ទោះបីជាសំបកកង់នៅថ្មី ឬសឹករេចរឹលក៏ដោយ បើធៀបនឹងសំបកកង់ស៊េរីមុន។ (5) ជាមួយបច្ចេកវិទ្យា MaxTouch សំបកកង់នេះផ្ដល់នូវអាយុកាលប្រើប្រាស់បានយូរជាងមុនដល់ទៅ 18% បើធៀបនឹងសំបកកង់ស៊េរីមុន។(6)

ហេតុផលបន្ថែមដែលត្រូវទុកចិត្តលើសំបកកង់របស់យើង៖

សំបកកង់ MICHELIN រចនាឡើងដើម្បីផ្ដល់នូវសមត្ថភាពបើកបរដ៏ល្អបំផុត រាប់ចាប់ពីគីឡូម៉ែត្រដំបូងរហូតដល់គីឡូម៉ែត្រចុងក្រោយ។(7)

  • ទទួលបានការវាយតម្លៃផ្កាយ 5 ច្រើនជាងគេបំផុតពីអ្នកប្រើប្រាស់

    ម៉ាកយីហោរបស់យើងទទួលបានពិន្ទុជាមធ្យមខ្ពស់រហូតដល់ 4.7/5 ពីការវាយតម្លៃរបស់អតិថិជនជិត ១២៨,០០០ នាក់(1)

  • មានស្តង់ដារគុណភាពរឹងមាំ

    សំបកកង់ដែលទទួលបានទំនុកចិត្តលំដាប់ពិភពលោក.(8)

  • ម៉ាកយីហោសំបកកង់ដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុត

    Michelin គឺជាម៉ាកយីហោសំបកកង់ដែលទទួលបានពានរង្វាន់ច្រើនបំផុត ពីស្ថាប័នត្រួតពិនិត្យ និងធ្វើតេស្តឯករាជ្យនៅអឺរ៉ុប។(9)

  • ម៉ាកយីហោរថយន្តប្រណីតជឿទុកចិត្តលើសំបកកង់ Michelin

    ម៉ាកយីហោរថយន្តដែលមានលក្ខខណ្ឌតម្រូវការខ្ពស់បំផុត ជ្រើសរើសសំបកកង់ Michelin ដើម្បីបំពាក់នៅលើរថយន្តដែលមានកម្លាំងម៉ាស៊ីនខ្លាំង

ហេតុអ្វីត្រូវជ្រើសរើសសំបកកង់ MICHELIN ជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក?

នៅ Michelin យើងធ្វើការច្នៃប្រឌិតជារៀងរាល់ថ្ងៃ ដើម្បីរចនាសំបកកង់ដែលផ្ដល់នូវគុណភាពនៃការបើកបរយូរអង្វែង និងសុវត្ថិភាពផ្លូវចិត្ត។ ជាមួយ Michelin ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរជាងមុន។(2)