សំបកកង់ដែលត្រូវបានរចនាឡើងដើម្បីប្រើប្រាស់បានយូរសម្រាប់អ្នក និងភពផែនដី

ជម្រើសរបស់អ្នក ធ្វើឱ្យអ្នកមានលក្ខណៈពិសេសពីគេ។ ស្វែងយល់ពីមូលហេតុ!

តើអ្នកដឹងទេថា 84% នៃផលប៉ះពាល់បរិស្ថានរបស់សំបកកង់កើតឡើងរាល់ពេលដែលអ្នកបើកបរ? តោះទៅមើលទាំងអស់គ្នា៖ ថាមពលដែលប្រើប្រាស់ពេលកំពុងវិល ហើយភាគល្អិតតូចៗដែលបញ្ចេញចេញពីការកកិតជាមួយផ្លូវ គឺជាអ្នករួមចំណែកយ៉ាងសំខាន់ចំពោះស្នាមរបស់សំបកកង់។ ហើយមិនមែនសំបកកង់ទាំងអស់ត្រូវបានរចនាឡើងសម្រាប់កម្រិតនេះទេ។ (1)

សំបកកង់ MICHELIN ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវឈុតដំណើរការល្អបំផុត និងជាពិសេស៖

  • កាត់បន្ថយការប្រើប្រាស់ថាមពលរថយន្តរបស់អ្នក

  • ផ្តល់នូវភាពជាប់បានយូរជាងមុន តាមរយៈសម្ភារៈ និងបច្ចេកវិទ្យាច្នៃប្រឌិត។

  • និងផ្តល់នូវភាពធន់នឹងសំណឹកប្រសើរឡើង ដើម្បីកំណត់ការបំភាយភាគល្អិតឲ្យនៅតិច។

តាមរយៈការជ្រើសរើសសំបកកង់ MICHELIN អ្នកនឹងកាត់បន្ថយផលប៉ះពាល់បរិស្ថានជាស្វ័យប្រវត្តិ ខណៈពេលដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីបទពិសោធន៍នៃការបើកបរ។ ជឿជាក់លើជំនាញរបស់មីឆែលីន។ ជ្រើសរើសសំបកកង់ MICHELIN ដែលរចនាឡើងដើម្បីពន្យាការសឹករិលយឺតជាងគូប្រជែងរហូតដល់ទៅ 27%។ (2) ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរ។ (3)

សំបកកង់​ដែល​រចនា​ឡើង​ពន្យាភាពសឹករហូតដល់ 27% (2)

ជឿជាក់លើសំបកកង់របស់អ្នកថាប្រើប្រាស់បានកាន់តែយូរ។

គ្រប់គីឡូម៉ែត្រសុទ្ធតែមានសារៈសំខាន់។ តាមរយៈការជ្រើសរើសសំបកកង់ MICHELIN អ្នកបានចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានជាស្វ័យប្រវត្តិ ខណៈពេលដែលលោកអ្នកក៏ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីបទពិសោធន៍នៃការបើកបរ។

MICHELIN ជាអ្នកដឹកនាំផ្លូវ

កាត់បន្ថយកម្រិតប្រើប្រាស់ថាមពល បង្កើនការសន្សំសំចៃ

តើអ្នកដឹងទេថាក្នុងចំណោម 5 ធុង មានប្រេង 1ធុងពេញ ត្រូវបានស៊ីដោយសំបកកង់របស់អ្នកជាមធ្យម! (4)

នៅ Michelin វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ។ ចាប់តាំងពីឆ្នាំ 1992 មក យើងបានត្រួសត្រាយបង្កើតនូវសំបកកង់ដែលប្រើប្រាស់ថាមពលទាបជាមួយនឹង MICHELIN EnergyTM Saver ដំបូងបង្អស់។ សព្វថ្ងៃនេះ សំបកកង់ចំនួនប្រាំមួយជំនាន់ ត្រូវបានដាក់បញ្ចូលនូវបច្ចេកវិទ្យានេះឡើងវិញជានិច្ច ដើម្បីធ្វើឲ្យវាប្រើប្រាស់ថាមពលកាន់តែតិច។

បង្កើតជម្រើសដ៏ឆ្លាតវៃសម្រាប់ការបើកបរប្រចាំថ្ងៃ។

ការផ្លាស់ប្តូរពិតប្រាកដគឺការផ្លាស់ប្តូរកាន់តែតិច…

អាយុកាលយូរអង្វែងនៃសំបកកង់ MICHELIN មានន័យថា ប្រើប្រាស់វត្ថុធាតុដើមតិច ប្ដូរសំបកកង់តិច និងចំណាយតិចសម្រាប់អ្នក! ហើយយើងអាចបញ្ជាក់វាបាន៖ ការសិក្សារបស់ ADAC របស់ប្រទេសអាឡឺម៉ង់រយៈពេលពីរឆ្នាំ ដែលជាសមាគមម៉ូតូធំជាងគេនៅអឺរ៉ុប លើម៉ូដែលសំបកកង់ចំនួន 160 ផ្សេងគ្នាបានបង្ហាញថា សំបកកង់របស់យើងសឹក 27% យឺតជាងគូប្រជែងរបស់យើង។(2)

ភាពជឿជាក់ដែលបង្ហាញឱ្យឃើញពីភាពជាប់បានយូរ គាំទ្រដោយការច្នៃប្រឌិត ការបង្កើតថ្មី និងធ្វើឱ្យប្រសើរឡើងជាច្រើនទសវត្សរ៍នៃបច្ចេកវិទ្យាសំបក កៅស៊ូ សមាសធាតុផ្សំ និងបច្ចេកវិទ្យាដាក់បញ្ចូលក្នុងការរចនាក្រឡា។

... ហើយទុកសំណល់កាន់តែតិច

ប្រសិនបើអ្នកចង់ទៅបានកាន់តែឆ្ងាយ ចូរធ្វើដំណើរដោយរីករាយ។ សំបកកង់របស់យើងត្រូវបានរចនាឡើងឱ្យប្រើប្រាស់បានយូរ បន្តទៅមុខទៀតដោយបន្សល់ទុកសំនល់កាន់តែតិច។ សំបកកង់បញ្ចេញភាគល្អិតតិចជាង 27% ក្នុងមួយគីឡូម៉ែត្រទៅក្នុងបរិយាកាស បើធៀបនឹងម៉ាកផ្សេងទៀត ។ វាតិចតួចប៉ុណ្ណោះ ប៉ុន្តែបង្កើតបានជាការជួយដ៏ធំបើអ្នកធ្វើដំណើរកាន់តែច្រើន និងឆ្ងាយ។

ការវិភាគរបស់ ADAC ត្រូវបានធ្វើឡើងដើម្បីកំណត់ថាតើសំបកកង់ដែលមិនប៉ះពាល់ដល់បរិស្ថានក៏អាចមានសុវត្ថិភាពដែរឬទេ: ""ម៉ាក Michelin បានបង្ហាញយ៉ាងលេចធ្លោនៅក្នុងវិធីវិជ្ជមានជាពិសេស។ នៅក្នុងស្ទើរតែគ្រប់ទំហំសំបកកង់ដែលបានសាកល្បង ម៉ូដែល Michelin មានការបាក់បែកសំបកកង់ទាបបំផុត ហើយនៅពេលជាមួយគ្នានេះ ក៏រក្សាបាននូវសុវត្ថិភាពនៅតែល្អ។ អះអាងដោយ ADAC.(2)

ប្រែក្លាយការសន្យារបស់យើងឱ្យក្លាយជាការពិត

ស្វែងយល់ពីសំបកកង់ជំនាន់ចុងក្រោយរបស់យើងសម្រាប់រថយន្ត សាំង កូនកាត់ និងអគ្គិសនី៖ MICHELIN Primacy 5 EnergyTM និង MICHELIN Pilot Sport 5 EnergyTM ត្រូវបានរចនាឡើងដើម្បីផ្តល់នូវដំណើរការខ្ពស់ និងប្រសិទ្ធភាពសន្សំសំចៃថាមពលកាន់តែប្រសើរឡើង។

ប្តេជ្ញាសម្រាប់ភពផែនដីជាមួយនឹងសំបកកង់ដែលប្រើប្រាស់បានយូរ

ឥឡូវនេះអ្នកមិនចាំបាច់ជ្រើសរើសរវាងអាយុកាលយូរអង្វែងនៃសំបកកង់ និងការការពារភពផែនដីនោះទេ។ តាមរយៈការជ្រើសរើសសំបកកង់ MICHELIN អ្នកអាចរីករាយជាមួយនឹងសំនល់កាបោនក្នុងផែនដីតិចជាងមុនដោយមិនធ្វើឱ្យខូចដល់អាយុវែង ប្រសិទ្ធភាពនៃការចាប់ និងសុវត្ថិភាពនោះទេ។

ស្វែងយល់ពីវិធីសាស្រ្ត "និរន្តរភាពគ្រប់ជ្រុងជ្រោយ" របស់ MICHELIN ដែលពីព័ណ៌នាអំពីរបៀបដែលនិរន្តរភាពជំរុញការសម្រេចចិត្តរបស់យើងទាំងអស់គ្នា។

ហេតុផលបន្ថែមទៀត ដែលលោកអ្នកអាចជឿជាក់លើសំបកកង់របស់យើង

សំបកកង់ MICHELIN ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវ Performance ល្អគ្រប់ចំណុច រាប់ចាប់ពីការបើកបរនៅគីឡូម៉ែត្រដំបូងដល់គីឡូម៉ែត្រចុងក្រោយ។(6)

ហេតុអ្វីត្រូវជ្រើសរើសសំបកកង់ MICHELIN? ជម្រើសដ៏ល្អបំផុតសម្រាប់អ្នក?

នៅ Michelin យើងបង្កើតគំនិតថ្មីជារៀងរាល់ថ្ងៃដើម្បីរចនាសំបកកង់ដែលផ្តល់នូវការគុណភាព សុវត្ថិភាពយូរអង្វែង និងផ្ដល់សន្តិភាពផ្លូវចិត្តក្នុងការបើកបរ។ ជាមួយ Michelin ជឿជាក់លើសំបកកង់របស់អ្នកថាអាចប្រើប្រាស់បានកាន់តែយូរ។(3)

កំណត់សម្គាល់ផ្នែកច្បាប់៖

(1) អរគុណចំពោះការវិភាគវដ្តជីវិត - ពិន្ទុតែមួយ LCA គឺជាសូចនាករចម្រុះនៃផលប៉ះពាល់បរិស្ថានបុគ្គល។ វិធីសាស្ត្រវាយតម្លៃផលប៉ះពាល់ដែលប្រើគឺវិធីសាស្ត្រ EF 3.0 ដែលបង្កើតឡើងដោយគណៈកម្មការអឺរ៉ុប។

(2) ប្រភព៖ ផ្អែកលើការស្ទង់មតិរបស់ ADAC ឆ្នាំ 2023-2025 ដែលធ្វើការវិភាគលើការសឹកនៃសំបកកង់ជាមធ្យមដោយក្រុមហ៊ុនផលិតសំបកកង់៖ សរុបចំនួន 160 ម៉ូដែលត្រូវបានសាកល្បង និងយ៉ាងហោចណាស់ 5 ម៉ូដែលនៃក្រុមហ៊ុនផលិតសំបកកង់ធំៗចំនួន 12 ។ សម្រាប់ព័ត៌មានលម្អិត សូមមើលប្រភព៖ https://assets.adac.de/image/upload/v1749035559/ADAC-eV/KOR/Text/PDF/33478_dppcxx.pdf

(3) ជឿជាក់លើសំបកកង់របស់អ្នកប្រើប្រាស់បានកាន់តែយូរ៖ ស្រឡាយសំបកកង់ម៉ាក Michelin ភាគច្រើនបានបង្កើនអាយុកាលធៀបនឹងសំបកកង់ជំនាន់មុនរបស់ខ្លួន។ លទ្ធផលផ្អែកលើការធ្វើតេស្តដែលធ្វើឡើងដោយ DEKRA តាមការស្នើសុំរបស់ Michelin សម្រាប់ក្រឡាសំបកកង់ខាងក្រោម៖ MICHELIN Pilot Sport 5 (តេស្តឆ្នាំ 2021 លើទំហំ 225/40 R18), MICHELIN Pilot Alpin 5 (តេស្តឆ្នាំ 2018 លើទំហំ 225/40 R18), MICHELIN Primacy 5 (តេស្តឆ្នាំ 2024 លើទំហំ 235/45 R18), MICHELIN CrossClimate 3 (តេស្តឆ្នាំ 2025 នៅលើទំហំ 205/55 R16), MICHELIN CrossClimate 2 (តេស្តឆ្នាំ 2020 នៅលើទំហំ 225/45 R17) និង MICHELIN CrossClimate 2 SUV (តេស្តឆ្នាំ 2021 នៅលើទំហំ 235/60R18)

(4) ស្វែងយល់បន្ថែមអំពី rolling resistance នៅលើគេហទំព័រ https://www.michelin.co.uk/auto/advice/tyre-basics/rolling-resistance

(5) ការគណនាផ្ទៃក្នុងប្រៀបធៀប MICHELIN EnergyTM (RR>12kg/T) ទល់នឹង MICHELIN e.Primacy និង MICHELIN Pilot sport EV (RR <5kg/T)

(6) ""គីឡូម៉ែត្រចុងក្រោយ"" មានន័យថារហូតដល់ជម្រៅក្រឡាផ្លូវច្បាប់អប្បបរមា (1.6 មីល្លីម៉ែត្រនៅអឺរ៉ុប)។ សូមយោងទៅលើជម្រៅផ្លូវច្បាប់អប្បបរមានៅក្នុងប្រទេសរបស់អ្នក។ ខ្សែសំបកកង់ខាងក្រោមត្រូវបានរចនាឡើងដើម្បីផ្តល់នូវ ភាពជាប់បានយូរកម្រិតខ្ពស់ និងដំណើរការបានយូរអង្វែង៖ MICHELIN CrossClimate 3, MICHELIN CrossClimate 3 sport, MICHELIN CrossClimate 2, MICHELIN CrossClimate 2 SUV, MICHELIN Primacy 5, MICHELIN Primacy 4+, MICHELIN e.Primacy, MICHELIN Pilot Sport 4S, MICHELIN Pilot Sport 5, MICHELIN Pilot Sport EV, MICHELIN Pilot Sport 4 SUV, MICHELIN Alpin 6 និង MICHELIN Pilot Alpin 5 ។

(7) 99.99% នៃសំបកកង់ MICHELIN មិនមានបញ្ហាគុណភាពនៃការផលិតនោះទេ៖ ផ្អែកលើការតាមដានគុណភាពផ្ទៃក្នុងជាសកលរបស់ Michelin ដែលវាស់វែងក្នុងចំណោមអតិថិជនចំនួនមួយលាននាក់ (ពត៌មានត្រូវបានរាយការណ៍ដោយតំណាងចែកចាយ ទៅកាន់ផ្នែកលក់របស់ Michelin)។ ជាទិន្នន័យដែលប្រមូលបានទូទាំងពិភពលោក ពេញមួយឆ្នាំ 2024។

(8) ការវាយតម្លៃ លំដាប់ផ្កាយ 5 ច្រើនបំផុតពីអ្នកប្រើប្រាស់៖ ជាមួយនឹងការវាយតម្លៃជាមធ្យមដ៏គួរឱ្យចាប់អារម្មណ៍ យើងទទួឡបានចំណាត់ថ្នាក់ផ្កាយ 4.7 លើ 5 ពីអ្នកប្រើប្រាស់ជិត 128,000 នាក់ ដែលក្នុងនោះអតិថិជនច្រើនជាង 85% បានផ្ដល់ចំណាត់ថ្នាក់រហូតដល់ទៅផ្កាយ 5 ។ ទិន្ន័យនេះគឺផ្អែកទៅលើ Wonderflow បានធ្វើការប្រមូលទិន្នន័យក្នុងចំណោមអ្នកប្រើប្រាស់ចាប់ពីឆ្នាំ 2020-2024 នៅក្នុងប្រទេសចំនួន 12 លើប្រភេទរថយន្តដឹកអ្នកដំណើរ និងក្រុមហ៊ុនសំបកកង់រថយន្ត៖ ចិន បារាំង ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ តួកគី ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី នៅលើគេហទំព័រឯករាជ្យខាងក្រោម៖ https://global.jd.com/, https://www.tirrack.com/, https://www.tirrack.com/ https://www.tmall.com/, https://www.norauto.es/, https://www.norauto.fr/, https://www.canadiantire.ca/fr.html, https://www.walmart.com/, https://www.samsclub.com/, https://www.pepboys.com/, https://www.centralepneus.fr/, https://www.centralepneus.fr/, https://www.centralepneus.fr/ https://www.discounttiredirect.com/, https://www.tirebuyer.com/, https://www.1001pneus.fr/, https://www.kaltire.com/, https://www.atu.de/, https://reifen.auto.check24.de/, https://www.tyrehood.com/en/, https://www.adaus.heps/ https://prod.danawa.com/, https://www.amazon.de/, https://www.halfords.com/, https://www.pneumatici-pneus-online.it/, https://www.amazon.com/, https://www.national.co.uk/, https://www.tyroola.com.au/, https://www.itjopme, https://www.1010tires.com/, https://www.123pneus.fr/, https://www.tirendo.fr/, https://www.mytyres.co.uk/, https://www.tyre-shopper.co.uk/, https://www.reifen.com/de-de, https://www.carview.co.jp/, https://www.carpoint.co.jp/, https://www. https://www.neumaticos-online.es/, https://www.consumerreports.org/, https://simpletyre.com, https://www.n11.com/, https://shop.autobacs.com/ ។ លទ្ធផលអាចបង្ហាញពីភាពខុសគ្នាតិចតួច

(9) ម៉ាកសំបកកង់ដែលទទួលបានពានរង្វាន់ច្រើនបំផុត៖ ផ្អែកលើការស្ទង់មតិផ្ទៃក្នុងរបស់ Michelin ចន្លោះឆ្នាំ 2020 និង 2024 នៅអឺរ៉ុប។ រថយន្តដឹកអ្នកដំណើរ និងសំបកកង់រថយន្ត Michelinទទួលបានពានចំនួន 148 ក្នុងចំណោមការធ្វើតេស្តចំនួន 216 ដែលធ្វើឡើងដោយ ACE Lenkrad, ADAC, AMS, AUTO BILD, AUTO BILD allrad, AUTO BILD klassik, AUTO BILD reisemobil, AUTO BILD sportcars, AUTO BILD, AUTO ZEITUNG, The Reifentester, EVO, Gute fahrt, MOOTTORI, PRO MOBIL, SPORTAUTO, TEKNIIKAN MAAILMA, TEKNIKENS VÄRLD, TYRE REVIEWS, VI BILÄGARE, WHATCAR