MICHELIN TAKES ACTION TO REDUCE ENVIRONMENTAL IMPACT

យើង​នាំ​មុខ​គេ​​ឆ្ពោះ​ទៅ​រក​ចល័តភាព​ដែល​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន (1) តាមរយៈការបង្កើត​ផលិតផល​ និង​ដំណោះស្រាយ​ដើម្បីធ្វើ​ឱ្យ​ចល័តភាព​កាន់តែ​មានសុវត្ថិភាព​ ​ងាយស្រួលចេញចូល​ និងមានប្រសិទ្ធភាព​​។​

ការ​ច្នៃប្រឌិត​ដើម្បីរចនា​សំបកកង់ជំនាន់​ថ្មី

យើង​អនុវត្ត​តាមវិធីសាស្រ្តរចនា​បែប​ធម្មជាតិ ដើម្បី​ធ្វើ​កា​រវាយ​តម្លៃ​ផលប៉ះពាល់បរិស្ថាន​នៃ​សំបក​កង់​របស់​យើង​​ នៅ​គ្រប់ដំណាក់​កាល​ទាំង​អស់​នៅ​ក្នុង​វដ្ដជីវិត​របស់​វា​​(2) ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ជារួម​ ហើយ​ក្នុង​ពេល​នោះ​ដែរ​ ​ត្រូវ​រក្សា​ ឬ​ពង្រឹង​គុណភាពសំបកកង់ដើម្បី​ដំណើរ​ការ​បន្ថែម​ទៀត​។​

Motion For Life, Michelin - Performance Made to Last 15s - USA

ប្រឆាំង​នឹង​កាកសំណល់​ តាមរយៈការ​រចនា​សំបកកង់​ដែល​​ផលិតឡើង​ដើម្បី​ប្រើជាប់​បានយូរ​

ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ​ គឺ​ការមិនងាយ​ផ្លាស់ប្ដូរសំបកកង់​។​ បន្ត​ការ​ធ្វើ​ដំណើរ​​​បានកាន់តែយូរ​ដោយ​ពឹង​លើ​​ឈុត​សំបក​កង់​របស់លោក​អ្នក​។​ ការ​ប្ដេជ្ញាចិត្ត​របស់​យើង​ គឺ​ដើម្បី​ធានា​ថា​ លោក​អ្នក​មាន​បទពិសោធនៃ​ការ​បើកបរ​បាន​ឆ្ងាយ​ និង​មានសុវត្ថិភាព​(3)ចាប់​ពី​ចម្ងាយ​ផ្លូវ​ដំបូង​រហូត​ដល់​ចម្ងាយផ្លូវ​ចុងក្រោយ​(4) ​ដោយ​មាន​សំបកកង់​ដែល​បាន​រចនា​ឡើង​ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត​(5) រហូត​ដល់​ដែនកំណត់​សំណឹក​ត្រឹម​ត្រូវ​។​

Motion For Life, Michelin - Environment 15s

កាត់បន្ថយ​ការ​ស៊ី​សាំង​ និង​ការ​បញ្ចេញ​ឧស្ម័ន CO₂ ពី​យាន​យន្ត

ការ​ស៊ីសាំង​តិច​ ​គឺ​ដោយសារ​រ៉េស៊ីស្ដង់​រង្វិល​ទាប​។​ ចាប់​តាំង​ពី​សំបកកង់ MICHELIN ​សន្សំសំចៃ​ថាមពល​នៅក្នុង​ឆ្នាំ1992 មក យើង​បាន​ដាក់​ឱ្យដំណើរ​ការ​សំបកកង់រថយន្ត​ប្រាំមួយ​ជំនាន់​​រួច​ហើយ​ ដោយ​មាន​ការ​បង្កើន​សមត្ថភាព​សន្សំសំចៃ​ថាម​ពល​៖ ក្នុងរយៈពេល 30 ឆ្នាំ យើង​បាន​បែង​ចែង​រ៉េស៊ីងស្ដង់​រង្វិល​ជា​ពីរ​ សម្រាប់​​ស្រឡាយសំបកកង់​រថយន្ត​ទេសចរណ៍​​ឈាន​មុ​ខ​គេ​។​(6)

Motion For Life, Michelin - Recycling 15s - USA

ការ​វិនិយោគ​លើ​​ការ​កែ​ច្នៃ​ប្រើប្រាស់ឡើង​វិញ​ ដើម្បីកែ​ច្នៃ​កាកសំណល់​ឱ្យទៅ​ជា​សំបកកង់

ការ​បង្កើត​​​សំបកកង់​ដោយ​ប្រើ​ប្រអប់ទឺកដោះគោជូ ឬ​ដប​ផ្លាស្ទិក​។ ការ​ច្នៃ​ប្រឌិត​ក្នុង​វត្ថុធាតុ​ដែល​មាន​ប្រភព​ពី​ជីវវត្ថុធាតុ និង​វត្ថុ​ធាតុ​ដែល​​បង្កើត​ជា​ថ្មី​ នឹង​អនុញ្ញាត​ឱ្យ​យើង​កែ​ច្នៃ​កាកសំណល់​បាន​ជា​រៀង​រាល់​ថ្ងៃ​(7) ​ទៅ​ជា​​វត្ថុ​ធាតុ​សម្រាប់​ផលិត​​សំបក​កង់​ថ្មី​ ​ក្នុង​ចំណោម​​ផលិតផល​ថ្មី​ៗ​ដទៃ​ផ្សេង​ទៀត​។​ ហើយ​ត្រឹម​ឆ្នាំ​2030 គោលដៅ​របស់​យើង​ គឺ​ដើម្បី​​ប្រើប្រាស់​វត្ថុធាតុ​កែច្នៃឡើង​វិញ​ចំនួន 13.5 លានតោន នៅ​ក្នុង​សំបកកង់របស់​យើង​។​(8)

សំបកកង់​រចនាបែបធម្មជាតិដំបូង​គេ​របស់​យើង​៖​ MICHELIN e.Primacy

MICHELIN e.PRIMACY គឺ​ជា​សំបក​កង់​ MICHELIN រចនាបែបធម្មជាតិដំបូង​គេ​បង្អស់​ ដែល​ការ​វាយ​តម្លៃ​វដ្ដជីវិត​របស់​វា​ត្រូវ​បាន​​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​រចនាសំបកកង់នេះ​ ហើយ​វា​ក៏​ជា​សំបកកង់ដំបូង​គេ​​នៅ​លើទីផ្សារ​​ដែល​​បាន​ចុះ​ផ្សាយ​ដោយ​​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ផលិតផលបរិស្ថាន (Environmental Product Declaration, EPD)។

សំបកកង់ MICHELIN e.PRIMACY​

Vers un pneu durable

សំបកកង់រថយន្ត​គឺមាន​វត្ថុធាតុ​ប្រកបដោយ​និរន្តរភាព​ 45%(9)

ក្នុង​ខែ​តុលា​ ឆ្នាំ​2022 យើង​បាន​​ដាក់​បង្ហាញ​នូវ​សំបកកង់​ដែល​មានវត្ថុ​ធាតុ​ប្រកប​ដោយ​និរន្តរភាព​ 45% ដែល​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់​សម្រាប់​ផ្លូវ​កៅស៊ូ​។​
សំបកកង់​មាន​កម្រិត​ដំណើរ​ការ​ប្រហាក់ប្រហែល​នឹង​សំបកកង់​បច្ចុប្បន្ននេះ(10)។ យើង​កំពុ​ង​ធ្វើ​បានយ៉ាង​ល្អ​ដើម្បី​សម្រេច​នូ​វគោលដៅ​បណ្ដោះអាសន្ន​​នៃ​​ជីវវត្ថុធាតុ ឬវត្ថុ​ធាតុដើមកែ​ច្នៃ​ប្រើប្រាស់​ឡើង​វិញ​ចំនួន 40%(11) នៅ​ទូទាំង​ខ្សែ​សង្វាក់​សំបកកង់ទាំង​អស់​ត្រឹម​ឆ្នាំ​2030 ឆ្ពោះទៅ​រក​គោលដៅ 100% ត្រឹម​ឆ្នាំ2050។

 

សំបកកង់ម៉ាក MICHELIN UPTIS prototype

សំបកកង់​ម៉ាក MICHELIN UPTIS prototype(12) គឺ​ជា​ដំណោះស្រាយ​បង្គំគ្មាន​ខ្យល់​ (សំបកកង់ និង​យ៉ាន់) សម្រាប់​រថយន្ត​គ្រួសារ​។​ វា​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បែកកង់​ និង​បញ្ហា​ដោយ​សារ​កង់​ធូរ​ ដែល​កើត​ចេញ​ពីការ​ធ្លុះ​ធ្លាយ​ ឬ​ឧបសគ្គ​នៅ​លើដង​ផ្លូវ​ និង​កាត់​បន្ថយ​ផលប៉ះពាល់​បរិស្ថាន​។​​

New generation of airless tire | Michelin

A Visionary Concept Tire | Michelin

គោលគំនិត​ចក្ខុវិស័យ​ សំបកកង់ផលិតពី​វត្ថុធាតុ​មាននិរន្តរភាព 100%

ដាក់​ចេញ​ក្នុង​ឆ្នាំ2017 គោលគំនិត​ចក្ខុវិស័យ​នេះ​ រួមមាន​ទាំងយ៉ាន់​ និង​សំបកកង់គ្មាន​ខ្យល់​។​ 

គោលគំនិត​ចក្ខុវិស័យ​អំពីក្រឡាសំបកជីវប្រភព ភ្ជាប់គ្នា និង​មាន​ការ​កែ​ច្នៃ​ប្រើប្រាស់ឡើងវិញ​ ដែលផ្ដល់នូវ​គំរូយ៉ាងល្អ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព​របស់​យើង​ នឹង​ជួយ​ផ្លាស់ប្ដូរ​សំបកកង់​ចន្លោះពេលពីឥឡូវ​នេះដល់​ឆ្នាំ2050 ហើយ​សម្រេច​បាន​កម្មវត្ថុ​នៃ​សំបកកង់​ដែល​ផលិតពី​វត្ថុធាតុ​មានប្រភព​ពីជីវសាស្រ្ត​ ឬ​កែ​ច្នៃ​ប្រើប្រាស់ឡើង​វិញ​ 100% ត្រឹមឆ្នាំ​2050។

ក្នុង​ឆ្នាំ2050 សំបកកង់​របស់​យើង​នឹង​មាន​និរន្តរភាព​ 100%។

A recipe not as easy as it looks!

បង្កើន​ល្បឿន​នៃ​ការ​បង្កើតដំណោះស្រាយ​​ប្រកបដោយ​ចីរភាព​ តាមរយៈរថយន្ត​ប្រណាំង។​

Racing Today for Tomorrow’s Sustainable Mobility | Michelin

សំបកកង់​ផលិត​ពី​វត្ថុធាតុ​មានប្រភពពីជីវសាស្រ្ត​និង​វត្ថុ​ធាតុកែច្នៃ​ប្រើប្រាស់​ឡើង​វិញ​ 50%

យើង​បាន​ផលិត​សំបកកង់​ប្រណាំង​ដែល​មាន​វត្ថុធាតុ​ដើម​មានប្រភពពីជីវសាស្រ្ត​និង​វត្ថុ​ធាតុកែច្នៃ​ប្រើប្រាស់​ឡើង​វិញ 53% រួច​ជា​ស្រេច​ហើយ​។​ សំបកកង់​នេះ​ស័ក្តិ​សម​នឹង​រថយន្ត​ GreenGT H24 hydrogen-powered prototype ជា​រថយន្ត​ដែល​ផលិត​សម្រាប់​ការ​ប្រណាំងលើភាព​ធន់ ក៏​ដូច​ជា​លើ​រថយន្ត​ Porsche GT4 ePerformance ផង​ដែរ​។​ សំបក​កង់ដែល​មានដំណើរ​ការ​ខ្ពស់​នេះ​ បង្ហាញថា​ បច្ចេកវិទ្យា​បង្អាក់​នៅ​តែ​អាច​ដំណើរ​ការ​បាន​ក្នុង​ស្ថានភាព​ប្រណាំង​លំបាក​ខ្លាំង​ក៏​ដោយ​។​

សំបកកង់​ដែល​មាននិរន្តរភាព​ កំពុង​ទទួល​បាន​ជោគ​ជ័យ​ហើយ​​!

យើង​បាន​បង្កើត​សំបកកង់​ WorldCup MotoE ដោយ​រួម​បញ្ចូល​នូវ​វត្ថុធាតុ​ជា​មធ្យម​ 40%(10) នៃ​វត្ថុធាតុមានប្រភព​ពីជីវសាស្រ្ត​ សម្រាប់​រដូវ​កាល​នោះ​ ហើយ​ក្នុង​ពេល​នោះ​ដែរ​ក៏​ផ្ដល់​ជូន​នូវ​កម្រិត​នៃដំណើរ​ការ​ខ្ពស់​។​ សំបកកង់​នេះ​បំពាក់​លើ​ម៉ូតូប្រណាំង​ចំនួន 18 ​ក្នុង​អំឡុង​ការ​ប្រណាំង​ចំនួន​ 12 ដង​ នៃ​រដូវកាល​ MotoE ឆ្នាំ2022។

What are sustainable materials? - Michelin Motorsport

ការ​បង្កើតការ​ច្នៃប្រឌិតនិងដំណោះស្រាយ​​ប្រកប​ដោយ​ចីរភាពហួស​ពី​សំបកកង់​

ឧទាហរណ៍​មួយ​ចំនួន​អំពី​ការ​ច្នៃ​ប្រឌិត​ប្រកបដោយ​ចីរភាព​របស់​យើង​៖​

MS HYDROGENE GB

ការ​ធ្វើ​ឱ្យ​ចល័តភាព​អ៊ីដ្រូសែនក្លាយ​ជា​ការ​ពិត​

ក្នុង​រយៈពេល 20 ឆ្នាំ​កន្លង​មក​នេះ​ យើង​បាន​ធ្វើ​ការ​ងារ​ពាក់ព័ន្ធ​នឹង​អ៊ីដ្រូសែន​។​ យើង​ជឿ​ជាក់​ថា​ ចល័តភាព​អ៊ីដ្រូសែន​នឹង​ក្លាយ​ជា​សមាសធាតុ​ដ៏សំខាន់​មួយ​នៃ​ចល័ត​ភាព​ស្អាត​ ដោយ​បំពេញ​បន្ថែម​ទៅ​ឱ្យ​អាគុយ​អគ្គិសនី​។​

Fostering sustainable gastronomy

ការ​ជំរុញ​ការ​សិក្សា​អំពី​ម្ហូបអាហារ​ប្រកបដោយ​និរន្តរភាព​

មគ្គទេសក៍​ MICHELIN ប្ដេជ្ញាចិត្ត​ក្នុង​កា​រ​គាំ​ទ្រ​ដល់​ការ​សិក្សា​អំពី​ម្ហូបអាហារ​ប្រកបដោយ​និរន្តរភាព​។ ពានរង្វាន់ Green Stars ចាប់​ផ្ដើម​ក្នុង​ឆ្នាំ2020 គឺ​ជា​ពាន​រង្វាន់​ថ្មី​មួយស​ម្រាប់មេចុងភៅ​ដែល​ជួយធ្វើឱ្យ​ការ​សិក្សា​ពី​ម្ហូបអាហារ​កាន់តែ​មាន​ការ​ទទួលខុស​ត្រូវ​ ដោយ​ធ្វើឱ្យ​បែបផែនជីវិត​របស់​អតិថិជនខ្លួនកាន់តែ​មាន​និរន្តរភាព​។​​

WISAMO - Maritime Nantaise

ការ​ដឹកជញ្ជូន​តាម​សមុទ្រ​ដែល​កាត់បន្ថយ​កាបូន​

គម្រោង​ Wing Sail Mobility (WISAMO) គឺ​ជា​​ប្រព័ន្ធ​ទូកក្ដោង​​ស្វ័យ​ប្រវត្តិ​ ប្រើកែវយឺត​ បញ្ចូល​ខ្យល់​ ដែល​ស័ក្តិសម​សម្រាប់​កប៉ាល់​ជំនួញ​ និង​កប៉ាល់កម្សាន្ត​។​  ការ​រចនា​បែប​ថ្មី​ ធ្វើឱ្យកប៉ាល់​​កាត់​បន្ថយ​ការស៊ីប្រេង​ និងការ​បញ្ចេញឧស្ម័ន​ CO2។​

Expansion of Michelin Ecological Reserve

ការ​អភិរក្ស​ជីវចម្រុះ​

ក្នុង​ឆ្នាំ​2004 ក្រុម​នេះ​បាន​បង្កើត​កន្លែង​អភិរក្ស​អេកូឡូស៊ី​ Michelin ជាផ្នែកមួយ​នៃ​កម្មវិធី Ouro Verde Bahia ដែល​ជា​គំនិត​ផ្ដួច​ផ្ដើម​អភិវឌ្ឍប្រកបដោយ​ចីរភាព​​ ដែល​មានគោលបំណង​​ក្នុង​ការ​ធ្វើតេស្ត​គំរូផលិតកម្មកៅស៊ូ​ធម្មជាតិ​ និង​ជំរុញកំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍសង្គម​ និង​ការ​អភិរក្សជីវ​ចម្រុះ​។​

ស្វែង​យល់​បន្ថែម​អំពីមូលហេតុ​​ជ្រើសយក MICHELIN៖

ទុកចិត្ត​លើ​ MICHELIN សម្រាប់ជីវិត​ធ្វើ​ដំណើរ​កាន់តែ​ប្រសើរ​

ទុកចិត្ត​លើ​ MICHELIN សម្រាប់ជីវិត​ធ្វើ​ដំណើរ​កាន់តែ​ប្រសើរ​

សំបក​កង់​របស់​​យើង​​ទទួលបាន​ការ​ជឿ​ទុក​ចិត្ត​​ពី​អ្នក​ដែល​មាន​តម្រូវ​ការ​​ខ្ពស់​ អតិថិជន​ ក្រុមហ៊ុន​ផលិត​ ​អ្នក​បើកបរ​រថយន្ត​ប្រណាំង​ ហើយ​​អ្នកដឹក​នាំ​ទស្សនៈគន្លឹះ​ចង់​បាន​ផលិតផល​របស់​យើង​។​

The range challenge of electric cars

នាំ​មុខ​គេ​​ក្នុង​ផ្នែក​​​ចល័តភាពអគ្គិសនី​

យើង​ស្ថិត​នៅ​ជួរ​មុខ​គេ​ខាង​ចល័តភាព​អគ្គិសនី​។​ វិស្វករ​របស់​យើង​បាន​ធ្វើ​ការយ៉ាង​ជិត​ស្និទ្ធ​​​ជាមួយក្រុមហ៊ុន​ផលិតរថ​យន្ត​ ម៉ូតូស្គូទ័រ​ និង​កង់​​ ដើម្បី​ធ្វើ​ការ​រចនា​​សំបកកង់​ដែ​លមានដំណើរ​ការ​​ល្អ​បំផុត​​សម្រាប់​ម្ចាស់​រថយន្ត​អគ្គិសនី​។​

Sustainable Development and Mobility

ការអភិវឌ្ឍប្រកបដោយចីរភាព​ និង​ចល័តភាព​

ទំនួលខុស​ត្រូវ​សង្គម​របស់​ក្រុម​នេះ​ ត្រូវ​បាន​បង្ហាញឱ្យឃើញ​តាមរយៈ​យុទ្ធសាស្រ្ត​​ការអភិវឌ្ឍប្រកបដោយចីរភាព​ និង​ចល័តភាព​របស់ខ្លួន។​ វា​មានគោលបំណង​ធ្វើ​ឱ្យ​ Michelin ក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ ទំនួលខុសត្រូវ​ និង​មាន​សកម្មភាព​ខ្លាំងក្លា​ជាង​គេ​ នៅ​ទូទាំង​ពិភពលោក​នៅ​ក្នុង​ផ្នែក​ដែល​ខ្លួនទទួ​ល​ខុស​ត្រូវ​៖ សេដ្ឋកិច្ច បរិស្ថាន និងសង្គម​ទាំងមូល​។​

Legal mentions

(1) សម្រាប់ព័ត៌មានបន្ថែម​ https://www.michelin.com/en/sustainable-development-mobility/working-towards-sustainable-mobility/

(2) ចាប់ពី​ការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ ដំណើរការផលិតកម្ម​​ រហូតទៅដល់​ការ​ប្រើប្រាស់​និង​ដំណាក់កាល​នៃ​ការ​កែច្នៃ​ប្រើប្រាស់ឡើង​វិញ​​

(3) ការ​ចាប់ហ្រ្វាំងនៅលើផ្លូវសើមសើម​នៅ​ស្ថានភាព​សឹក​ - ការ​ធ្វើតេស្ត​ខាង​ក្រៅ​ធ្វើ​ឡើង​​ដោយ​សេវាផលិតផល​ TÜV SÜD Product Service, តាមសំណើ​របស់​ Michelin​, នៅ​ចន្លោះ​ពី​ 80-20 kph, ក្នុងខែ​មិថុនា ឆ្នាំ2021, នៅ​លើ​សំបកកង់ទំហំ​ 205/55 R16 91V លើ VW Golf 8 (សឹក​មានន័យ​ថា​សឹក​​ដោយ​ម៉ាស៊ីន​ (នៅមាំ) ដល់​ជម្រៅ​​នៃ​សន្ទស្សន៍​​​សឹក​ក្រឡាកង់​ ស្រប​តាម​បទប្បញ្ញត្តិ​របស់​អឺរ៉ុប​

(4) គីឡូម៉ែត្រ​ចុងក្រោយ​ ត្រូវ​បកស្រាយ​​​ថា​ជាជម្រៅ​ក្រឡា​កង់​អប្បបរមា​​ (1.6 mm នៅ​អឺរ៉ុប)​។ សូមមើល​ជម្រៅ​ក្រឡាកង់​អប្បបរមាស្រប​តាម​ច្បាប់​ នៅ​ក្នុង​ប្រទេស​របស់​អ្នក​។​ អាច​ស្វែង​រក​ព័ត៌មាន​បន្ថែម​បាន​នៅ [www.michelin.country/performancemadetolast - to be adapted localy]​

(5) ក្រឡា​សំបកកង់​ខាង​ក្រោម​ ត្រូវ​បាន​រចនា​ឡើង​​ដើម្បី​ផ្ដល់ជូន​នូវ​កម្រិត​នៃ​ភាព​ជាប់ធន់បាន​យូរ​ និង​ដំណើរ​ការ​រហូត​ដល់​ពេល​ចុងក្រោយ​៖​ MICHELIN CrossClimate², MICHELIN CrossClimate 2 SUV, MICHELIN Primacy 4+, MICHELIN e.Primacy, MICHELIN Pilot Sport 4S, MICHELIN Pilot Sport 5, MICHELIN Pilot Sport EV, MICHELIN Pilot Sport 4 SUV, MICHELIN Alpin 6 and MICHELIN Pilot Alpin 5

(6) ការគណនាផ្ទៃ​ក្នុង​​ប្រៀប​ធៀប​នឹង​ថាមពល​ MICHELIN​ (RR>12kg/T) vs MICHELIN e.Primacy និង​ MICHELIN Pilot sport EV(RR <5kg/T) 

(7) "កាកសំណល់ប្រចាំ​ថ្ងៃ​"៖ កាកសំណល់ពោត​ ឈើលែង​ប្រើ ប្រអប់អាហារ​ កញ្ចប់​ប្លាស្ទិក​ ដបប្លាស្ទិក...

(8) បរិមាណ​គណនាសរុបនៃ​វត្ថុធាតុ​កែ​ច្នៃ​ប្រើប្រាស់ឡើង​វិញ​រវាង​ឆ្នាំ​2020 និង​ឆ្នាំ2030 ក្នុង​ការ​ផ្សំ​សំបក​កង់​របស់​ខ្លួន​ដោយ​មានបំណង​ដាក់​វត្ថុធាតុ​កែ​ច្នៃ​ប្រើប្រាស់ឡើងវិញ​ 40% ត្រឹមឆ្នាំ2030។

(9) Michelin ចាត់ទុកវត្ថុ​ធាតុ​ដែល​មាន​និរន្តរភាព​ជា​វត្ថុធាតុ​ដែល​អាច​កែច្នៃ​ប្រើប្រាស់ឡើងវិញ​ ឬ​ជា​វត្ថុ​ធាតុ​មាន​ប្រភព​ពី​ជីវសាស្រ្ត​ ដែល​អាច​ប្រើបង្កើត​​ឡើងវិញ​បាន​ទៅ​តាម​ពេលវេលា​នៃ​ជីវិត​មនុស្ស​ ហើយ​មិនមាន​ការ​ប្រកួត​ប្រជែង​​ជាមួយ​វិស័យ​ម្ហូប​អាហារ​។​ Michelin ពុំ​ចាត់​ទុក​វត្ថុធាតុ​ធម្មជាតិ​ ដែល​កើត​ឡើង​វិញ​បាន​យូរជាងពេលវេលា​នៃ​ជីវិត​មនុស្ស​ថា​មាន​និរន្តរភាព​ទេ​ ដូច​ជា​ប្រេង​ជា​ដើម​។​ ហេតុដូច្នេះ​ហើយ​ វត្ថុ​ធាតុ​ខ្លះ​ ទោះ​មាន​ប្រភព​ដើម​ពី​រ៉ែ​ធម្មជាតិ​ ដូ​ច​ជា​សារជាតិ​ស៊ីលីកាជាដើម​ មិន​ត្រូវ​បាន​ Michelin ចាត់​ទុក​ជា​ “​វត្ថុធាតុ​ដែល​មាននិរន្តរភាព​” ឡើយ​។​ 

(10) ផ្អែក​លើ​តេស្ត​ផ្ទៃ​ក្នុង​ ប្រៀប​ធៀប​ជាមួយ​សំបកកង់ MICHELIN Primacy 4 235/55R19 105W ក្នុង​ពេលបច្ចុប្បន្ន នៅ​លើ​ទី​ផ្សារ​។​

(11) វត្ថុ​ធាតុ​ដែល​បានកែ​ច្នៃ​ប្រើប្រាស់ឡើង​វិញ​ ជា​វត្ថុធាតុ​ដើម​ដែល​បង្កើត​ឡើង​​ដោយ​ដំណើរ​ការ​នៃ​ការ​កែ​ច្នៃ​ប្រើប្រាស់ឡើង​វិញ​ ដែល​កាកសំណល់​ឧស្សាហកម្ម​ ឬ​ក្រោយ​ពេល​ប្រើប្រាស់រួច​ហើយ​ ត្រូវ​បាន​កែ​ច្នៃ​ទៅជា​ផលិតផល​ វត្ថុធាតុ ឬ​សារធាតុ​ផ្សេង​ៗ​បាន​។​ ការ​ប្រើប្រាស់​ថាម​ពល​ឡើង​វិញ​ និង​ការ​កែច្នៃ​វត្ថុ​ធាតុ​ឡើង​វិញ​សម្រាប់​ការ​ប្រើប្រាស់​ជា​ថាមពល​ មិន​ត្រូវ​បានរាប់បញ្ចូល​ឡើយ​​។​ (ផ្អែក​លើ​និយម​ន័យ​​នៃ​សារាចរណែនាំរបស់​អឺរ៉ុបស្ដីពីកាកសំណល់​)។​ 

(12) UPTIS៖ Unique Puncture-proof Tyre System, ជា​សំបកកង់​គ្មាន​ខ្យល់​ ដែល​បាន​បង្កើត​ឡើង​​រួមជាមួយ Maxion ដែល​ជា​ក្រុមហ៊ុនផ្គត់ផ្គង់​ខ្នងកង់​សម្រាប់​សំបកកង់ UPTIS។

(13) ឆ្លើយតប​ទៅ​នឹង​ម៉ាស់ជាមធ្យម​ដែល​បាន​ថ្លឹង​ទម្ងន់​​នៃ​កង់ខាង​មុខ​ និង​ខាង​ក្រោយ​ ដែល​មាន​វត្ថុធាតុ​ប្រកបដោយ​និរន្តរភាព​ 33% និង 46% រៀង​គ្នា​។​

You are using an unsupported web browser
You are using a website browser that is not supported by this website. This means that some functionnality may not work as intented. This may result in strange behaviors when browsing round. Use or updgrade/install one of the following browsers to take full advantage of this website