prototypewheels04 bkgd

MICHELIN UPTIS

គំរូសំបកកង់ការពារពីការមុតធ្លាយ

សំបកកង់ MICHELIN UPTIS (ប្រព័ន្ធសំបកកង់ការពារពីការមុតធ្លាយយ៉ាងពិសេស) ដែលបានដាក់បង្ហាញជាលើកដំបូងនៅឆ្នាំ2019 នៅឯកិច្ចប្រជុំកំពូលស្ដីពីការធ្វើដំណើរប្រកបដោយនិរន្តរភាព (Movin'On sustainable mobility summit) (1) លុបបំបាត់ហានិភ័យនៃការធ្លាយ និងការបាត់បង់សម្ពាធខ្យល់ភ្លាមៗ ព្រមទាំងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានថែមទៀតផង។

សំបកកង់នេះផ្ដល់នូវដំណោះស្រាយសំបកកង់មិនប្រើខ្យល់ជំនាន់ថ្មី និងជាភស្តុតាងបញ្ជាក់អំពីជំនាញរបស់ Michelin ទៅលើវត្ថុធាតុដើមទំនើបៗ

New generation of airless tire | Michelin

ជំហានមូលដ្ឋានឆ្ពោះទៅរកការធ្វើដំណើរកាន់តែមាននិរន្តរភាព

គំរូសំបកកង់ MICHELIN UPTIS គឺជាដំណោះស្រាយសំបកកង់មិនប្រើខ្យល់ (សំបកកង់ និងយ៉ាន់) សម្រាប់រថយន្តអ្នកដំណើរ។ សំបកកង់នេះកាត់បន្ថយហានិភ័យនៃការធ្លាយសំបកកង់ និងការបាត់បង់ខ្យល់ ដែលបណ្តាលមកពីការមុតធ្លាយ ឬគ្រោះថ្នាក់នៅលើដងផ្លូវ។ សំបកកង់នេះផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើន៖

  • អ្នកបើកបររថយន្តប្រកបដោយអារម្មណ៍សុវត្ថិភាព និងផាសុកភាពនៅពេលធ្វើដំណើរលើដងផ្លូវ ដោយសារតែសំបកកង់នេះបានលុបបំបាត់គ្រោះថ្នាក់ពីការធ្លាយ និងការផ្ទុះសំបកកង់,
  • ម្ចាស់រថយន្ត និងអ្នកបើកបររថយន្តអាជីព អាចបង្កើនប្រសិទ្ធភាព និងផលិតភាពអាជីវកម្មរបស់ពួកគេ (ព្រោះមិនមានការខកខានដោយសារតែការធ្លាយកង់ ដោយសឹងនឹងមិនចាំបាច់ធ្វើការថែទាំអ្វីទាំងអស់),
  • កាត់បន្ថយចំនួនសំបកកង់ដែលត្រូវបានគេបោះចោលដោយសារតែការមុតធ្លាយ ដែលនាំឱ្យមានការប្រើប្រាស់វត្ថុធាតុដើមតិចជាងមុនសម្រាប់ការផ្លាស់ប្ដូរសំបកកង់ និងកាត់បន្ថយកាកសំណល់សំរាមផងដែរ។.


គំរូសំបកកង់ MICHELIN UPTIS នាំមកនូវការរីកចម្រើនជឿនលឿនឆ្ពោះទៅរកទស្សនៈចក្ខុវិស័យរបស់ MICHELIN, ដែលរួមបញ្ចូលសសរស្ដម្ភទាំងបួននៃនវានុវត្តន៍៖ មិនប្រើខ្យល់ តភ្ជាប់ បង្កើតដោយ 3D និងមាននិរន្តរភាព 100% (អាចកកើតឡើងវិញ និងមានប្រភពពីជីវសាស្ត្រ)។

MICHELIN UPTIS PROTOTYPE

សំបកកង់ MICHELIN UPTIS កាត់បន្ថយផលប៉ះពាល់បរិស្ថាន

សំបកកង់ MICHELIN UPTIS គឺជាដំណោះស្រាយសំបកកង់មិនប្រើខ្យល់ជំនាន់ថ្មីដំបូងគេ ដែលទទួលបានការគាំទ្រតាមរយៈ៖

1

នវានុវត្តន៍ & បច្ចេកវិទ្យា

តាមរយៈជំនាញរបស់ MICHELIN ទៅលើវត្ថុធាតុបច្ចេកវិទ្យាទំនើប សំបកកង់ MICHELIN UPTIS គឺជាការអភិវឌ្ឍន៍ដ៏ធំធេងមួយទៅលើបច្ចេកវិទ្យាសំបកកង់មិនប្រើខ្យល់ដែលមានស្រាប់។ សំបកកង់ MICHELIN UPTIS លុបបំបាត់តម្រូវការក្នុងការត្រួតពិនិត្យសម្ពាធខ្យល់ និងកាត់បន្ថយតម្រូវការថែទាំជាប្រចាំផ្សេងៗ ដែលធ្វើឱ្យសំបកកង់នេះល្អឥតខ្ចោះសម្រាប់រថយន្តស្វ័យបើកបរ និងរថយន្តអ្នកដំណើរ។

2

ភាពជាដៃគូដ៏មានតម្លៃ

ក្រុមហ៊ុន General Motors ដែលជាក្រុមហ៊ុនផលិតបរិក្ខារដើមសកលដ៏ធំមួយ និងជាដៃគូដ៏មានតម្លៃចំពោះ MICHELIN បានចុះកិច្ចព្រមព្រៀងស្រាវជ្រាវរួម ក្នុងនាមជាដៃគូសហអភិវឌ្ឍន៍ ដោយមានគោលដៅធ្វើយ៉ាងណាឱ្យសំបកកង់ MICHELIN UPTIS ក្លាយជាការពិត ដែលជារបកគំហើញថ្មីមួយក្នុងការបំពាក់នៅលើរថយន្តអ្នកដំណើរនៅពាក់កណ្ដាលទសវត្សនេះ។ ដូចគ្នានេះដែរ ក្រុមហ៊ុន DHL បានជ្រើសរើសសំបកកង់ MICHELIN UPTIS ដែលនឹងត្រូវយកទៅបំពាក់លើរថយន្តដឹកជញ្ជូនជិត 50 គ្រឿងនៅក្នុងប្រទេសសិង្ហបុរីនៅត្រឹមដំណាច់ឆ្នាំ2023។

3

ការរចនាប្រកបដោយនិរន្តរភាព

រចនាបទ និងវត្ថុធាតុដើមបដិវត្តថ្មីរបស់សំបកកង់ MICHELIN UPTIS នឹងផ្ដល់ជូននូវអត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព ដូចជា ការកាត់បន្ថយចំនួនសំបកកង់ ដែលត្រូវបោះចោលជាសំណល់អេតចាយ និងកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម និងថាមពលនៅក្នុងការផលិតសំបកកង់ផងដែរ។

តើអ្នកដឹងទេ? ជារៀងរាល់ឆ្នាំ សំបកកង់រហូតដល់ 20%(2) ត្រូវបានបោះចោលជាសំណល់អេតចាយ ដោយសារតែការធ្លាយ និងបាត់បង់សម្ពាធខ្យល់លឿនពេក (12%) ឬការសឹករេចរឹលខុសប្រក្រតី ដែលបង្កឡើងដោយសម្ពាធសំបកកង់ខ្សោយ (8%) ដែលស្មើនឹង 200 លានសំបកកង់ ឬ 2 លានតោន*។ សំណល់នេះ គឺធ្ងន់ជាងទម្ងន់របស់ប៉មតួអេហ្វែល 200 ដងឯណោះ។ សំបកកង់ MICHELIN UPTIS ដោះស្រាយបញ្ហានេះ តាមរយៈការរចនាសំបកកង់មិនប្រើខ្យល់។

តើគំរូសំបកកង់ MICHELIN UPTIS ផលិតឡើងពីអ្វី ?

សំបកកង់ MICHELIN UPTIS គឺត្រូវបានរចនាឡើងធន់នឹងទម្ងន់ និងល្បឿនរបស់រថយន្តអ្នកដំណើរ និងសក្ដិសមជាពិសេសសម្រាប់រថយន្តនានា និងទម្រង់ថ្មីនៃការធ្វើដំណើរ (C.A.S.E.៖ រថយន្តអគ្គិសនីតភ្ជាប់អ៊ីនធឺណិតដំណើរការរួមគ្នាដោយស្វ័យប្រវត្តិ)។ 

គំរូសំបកកង់ MICHELIN UPTIS គឺជាការផ្សំបញ្ចូលគ្នានៃកៅស៊ូ អាលុយមីញ៉ូមសម្រាប់យ៉ាន់ និងគ្រោងទ្របន្ទុកដែលមានភាពបត់បែន ដែលផលិតឡើងពីប្លាស្ទិកពង្រឹងដោយកញ្ចក់ហ្វាយប៊័រ៖ ជាផលិតផលបានមកពីជំនាញរបស់ Michelin ទៅលើវត្ថុធាតុដើមបច្ចេកវិទ្យាទំនើប។

សំបកកង់ MICHELIN UPTIS គឺសក្ដិសមឥតខ្ចោះសម្រាប់តម្រូវការរបស់រថយន្តអ្នកដំណើរ និងផ្ដល់នូវគុណភាពសមត្ថភាពទាំងអស់ពាក់ព័ន្ធនឹងសំបកកង់របស់ Michelin។

MICHELIN UPTIS PROTOTYPE

ក្រុមហ៊ុន DHL ជ្រើសរើសយកសំបកកង់ MICHELIN UPTIS

នវានុវត្តន៍សំបកកង់មិនប្រើខ្យល់របស់ MICHELIN កំពុងតែបោះជំហានដំបូងទៅក្នុងទីផ្សាររថយន្តដឹកជញ្ជូន។.

សំបកកង់នេះនឹងត្រូវយកទៅបំពាក់លើរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន DHL ជិត 50 គ្រឿងនៅក្នុងប្រទេសសិង្ហបុរីនៅត្រឹមចុងឆ្នាំ2023។

capture

គំរូសំបកកង់ MICHELIN UPTIS បានដាក់ឱ្យប្រើប្រាស់ជាសាធារណៈជាលើកដំបូងនៅឆ្នាំ2021

លោក JWW និង Gercollector ដែលជាអ្នកផលិតមាតិកាលើយូធូបខាងវិស័យរថយន្ត បានធ្វើតេស្តសាកល្បងសំបកកង់ MICHELIN UPTIS នៅក្នុងស្ថានភាពប្រើប្រាស់ផ្ទាល់ជាក់ស្ដែងលើផ្លូវសាធារណៈ​ នៅកម្មវិធីតាំងពិព័រណ៌រថយន្តក្រុងមុយនិច ឆ្នាំ2021។

"ពិតជាទន្ទឹងរង់ចាំបំពាក់សំបកកង់នេះលើរថយន្តមែនទែន" "ផាសុកភាពល្អណាស់"៖ សំបកកង់ MICHELIN UPTIS ពិតជាបំពេញតាមការសន្យាមែន។  

Michelin UPTIS Driving Experience - IAA Munich 2021

ស្វែងយល់បន្ថែមអំពីមូលហេតុដែល MICHELIN :

ចាត់​វិធាន​ការ​​ដើម្បីកាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​

ការចាត់វិធនាការ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន

យើងជាអ្នកដឹកនាំវិស័យសំបកកង់ តាមរយៈការវិនិយោគពាក់ព័ន្ធ និងហួសពីវិស័យសំបកកង់ទៅទៀត ពោលគឺវិនិយោគទៅលើផលិតផល និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ (3)

ទុកចិត្ត​លើ​ MICHELIN សម្រាប់ជីវិត​ធ្វើ​ដំណើរ​កាន់តែ​ប្រសើរ​

ទុកចិត្តលើ MICHELIN សម្រាប់ការបើកបរកាន់តែប្រសើរ

សំបកកង់របស់យើងគឺមានការទុកចិត្តខ្ពស់ពីសំណាក់អតិថិជន ក្រុមហ៊ុនផលិត អ្នកបើកបរយានយន្តប្រណាំង និងអ្នកដឹកនាំសំខាន់ៗដែលមានតម្រូវការផលិតផលរបស់យើងយ៉ាងច្រើន។

The range challenge of electric cars

ឈានមុខគេក្នុងវិស័យដឹកជញ្ជូនប្រើយានយន្តអគ្គិសនី

យើងគឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងងវិស័យដឹកជញ្ជូនប្រើយានយន្តអគ្គិសនី។ វិស្វកររបស់យើង ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត ម៉ូតូ និងកង់ ដើម្បីរចនាសំបកកង់ដែលមានសមត្ថភាពបំពេញតាមតម្រូវការរបស់ម្ចាស់យានយន្តអគ្គិសនី។

កំណត់សម្គាល់ផ្នែកច្បាប់

(1) UPTIS៖ ប្រព័ន្ធសំបកកង់ពិសេសការពារពីការមុតធ្លាយ ជាសំបកកង់មិនប្រើខ្យល់ដែលបានអអភិវឌ្ឍន៍ឡើងដោយសហការជាមួយក្រុមហ៊ុន Maxion ដែលជាអ្នកផ្គត់ផ្គង់យ៉ាន់ជាក់លាក់សម្រាប់សំបកកង់ UPTIS

(2) ការស្ទង់មតិអំពី "សំណល់អេតចាយ" ក្នុងផ្ទះ (ឆ្នាំ2012-2015) ដោយផ្អែកលើគំរូសំបកកង់ចំនួន 135,000 ហើយត្រូវបានបន្ថែមជាលក្ខណៈសកល (ការប៉ាន់ប្រមាណបង្ហាញថាសំបកកង់ដែលអស់អាយុកាលមួយពាន់លានត្រូវបានបោះចោលជារៀងរាល់ឆ្នាំ)។

(3) ស្វែងយល់បន្ថែម នៅ https://www.michelin.com/en/sustainable-development-mobility/for-the-planet/environmental-approach

You are using an unsupported web browser
You are using a website browser that is not supported by this website. This means that some functionnality may not work as intented. This may result in strange behaviors when browsing round. Use or updgrade/install one of the following browsers to take full advantage of this website